Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាចូលភូមិ​ខាំសត្វ​គោ​ងាប់​១ក្បាល​នៅស្រុកសំឡូត

បាត់ដំបង៖ សត្វ​គោ​ឈ្មោលអ្នកភូមិ​១​ក្បាល ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ងាប់​នៅ​កន្លែង​ដែល​ម្ចាស់​ចង​កាលពី​ល្ងាច​និងមាន​ស្នាម​ចង្កូម​ធ្វើអោយប្រជាពលរដ្ឋសង្ស័យ​ថា អាច​ជា​សត្វ​ខ្លា​ខាំធ្វើ​ឲ្យពួកគាត់នាំគ្នាព្រួយបារម្មណ៍
ហេតុការណ៍នេះប្រពលរដ្ឋបានសន្និដ្ឋាន​ថា​ កើតឡើងប្រហែល​ជាយប់​រំលង​អធ្រាត្រឈានចូលថ្ងៃទី​១៨ខែធ្នូឆ្នាំ២០១៨ នៅ​​ភូមិ​ស្ទឹង​តូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។ ដែល​ម្ចាស់មានឈ្មោះ​ ស៊ុន ភាព អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិឃុំ​ខាងលើ។

ប្រជាពលរដ្ឋបានអោយថា ប្រមាណ​ជា២​ឆ្នាំមុន ក៏មាន​រឿង​ហេតុ​សត្វខាចូលភូមិ​ម្តង​រួចមកហើយ​ ប៉ុន្តែ​វា​មិនបាន​ប៉ះពាល់​ទៅលើ​ជីវិត​សត្វ ឬ​មនុស្ស នោះ​ទេ​ ដោយឡែក​លើកនេះ ខ្លា បាន​ខាំ​សម្លាប់​សត្វ​គោ១​ក្បាល​ ដែល​ជាហេតុធ្វើឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មានការ​ភ័យខ្លាច​គ្រប់ៗ​គ្នា។​
ពលរដ្ឋបានបន្ត​ថា បច្ចុប្បន្ន​តំបន់ភូមិ​ស្ទឹង​តូច​ស្ថិតនៅ​ជាប់​និង​​កូនភ្នំ ដែល​ត​ភ្ជាប់​ទៅ​និង ជួរ​ភ្នំក្រវាញ ដូច្នេះ​ហើយទើបសត្វ​ខ្លាដំបង​អាច​រស់នៅ​ក្នុង​តំបន់​ជើងភ្នំ​ ព្រោះ​ថ្មីៗ​នេះ​ក៏មានគេ​​ប្រទះឃើញ​ដានជើង​សត្វខ្លា​នៅក្នុង​ចម្ការ​ពោត​ដែរដែល​នៅក្បែរជើងភ្នំនោះ​ ។

​ប្រធាន​ប្រជា​ការពារ​ភូមិ​មួយ​រូប ​ឈ្មោះ វី បាន​អះអាង​ថា ហេតុដែល​ខ្លា​វា​មិនបាន​ស៊ី​គោ​ជា​ចំណី ព្រោះ​ទំន​ងក្រោយ​ពេល​វា​ខាំ​រួច ចំ​ពេល​ ខន​សឺត នៅ​តំបន់​ក្បែនោះត្រូវ​បាន​បញ្ចប់ ហើយក៏​មាន ឡាន ម៉ូតូ បើក​ព្រោងព្រាត​អាចធ្វើ​ឲ្យ​សត្វ​ខ្លា​ផ្អើល​ទើប​គេចខ្លួន​បាត់​។

ក្រោយមកសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ​និងបានសន្និដ្ឋាន​ថា​ អាចមកពីសត្វខ្លា​ដំបងខាំ​បន្ទាប់មកក៏បាន​ ណែរនាំ​ អោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះសត្វខ្លានេះជាពិសេសនៅពេលយប់៕