Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន​១កញ្ចប់ធំ

ភ្នំពេញ ៖​ កំលាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​និងកម្លាំងប៉ុស្តិ៍នគរបាលច្រាំងចំរេះ១បានឃាត់​ខ្លួនជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ដកហូតថ្នាំញៀន១​កញ្ចប់​ធំ​ ៖​ កាលពីវេលាម៉ោង១០និង​០០នាទី​ព្រឹក​ ថ្ងៃទី​១៨ខែមិថុនា​ ឆ្នាំ​២០១៩ត្រង់ចំណុចក្រុមទី៤ភូមិ៤សង្កាត់​ច្រាំងចំរេះ១​ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យឈ្មោះ ហុីម ម៉ាត់សាតភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះលេខ១៤៧ក្រុម១ភូមិ៣ សង្កាត់ច្រាំង១ ខណឫស្សីកែវរាជធានីភ្នំពេញ។ សម្ភារះដកហូតមាន
ក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំស្មើ២ជី ។
សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទាញដាវដេញកាប់ប្រជាពលរដ្ឋអ្នកភូមិជិតខាង ផ្អើលពេញភូមិពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ទៅចាប់ក្របួចជាប់តែម្តង ហើយឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំស្មើ២ជី ។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

ចែករំលែកអត្ថបទ