សន្តិសុខ​សង្គម

អគ្គីភ័យឆាបឆេះផ្ទះលក់ប៉ាតេមួយកន្លែង ស្លាប់មនុស្ស៤នាក់

ភ្នំពេញ​ ៖​ ផ្ទះលក់ប៉ាតេលេខ 44 .46 ផ្លូវ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះបណ្ដាលឲ្យមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌​
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាល​ពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺចូលថ្ងៃអង្គា ទី២៩ខែមិថុនា ឆ្នាំ២០២១​ នៅចំណុចជិតអធិកាដ្ឋានខណ្ឌដូនពេញចាស់ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

ជនរងគ្រោះទាំង០៤នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ ,​ ផ្ទះកើតហេតុមាន​កម្ពស់៣ជាន់ជាកន្លែងលក់ប៉ាតេត្រូវឆេះអស់ទ្រព្យសម្បត្តិស្ទើតែទាំងស្រុង។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ ដំបូងឡើយគឺមានផ្សែងចេញពីក្នុងផ្ទះរងគ្រោះខាងលើយ៉ាងខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានរាយការណ៍ប្រាប់ទៅអាជ្ញាធរសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ បន្តបន្ទាប់ជាច្រើនគ្រឿង ខណៈ មកដល់ចំណុចផ្ទះដែលកំពុង​តែឆាបឆេះដោយសារតែទ្វារភ្ជាប់អូតូ ប្រើតេឡេ ពេលមាន អគ្គីភ័យគីខាងអគ្គីសនីគឺ​ភ្តាច់ចរន្តភ្លើងហើយបញ្ជាឲ្យបើកទ្វារមិនបានធ្វើឱ្យពិបាកនឹងការពន្លត់​ សមត្ថកិច្ចខំបុក ទម្លុះ​ទ្វារដើម្បីបាញ់ពន្លត់តែកម្មអកុសលអ្នក​ទាំងបួននៅក្នុងផ្ទះ​ បានស្លាប់យ៉ាងអណោចអធ័មចំពោះទ្រព្យសម្បត្តិនៅក្នុងផ្ទះមាន​រថយន្ត ២គ្រឿងឆេះខ្ទិច គឺម៉ាកហ្វតនឹងលុចស៊ីសRX330និងម៉ូតូចំនួន៧គ្រឿងគឺឆេះខ្ទិចគ្មានសល់ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនទៀត។​

ករណីអគ្គីភ័យនេះបានពន្លត់ឲ្យរលត់ទៅវិញ​នៅវេលាម៉ោង០៥និង៣០នាទីព្រឹកនៅថ្ងៃខែឆ្នាំដដែល៕

ចែករំលែកអត្ថបទ