Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងហ្គមបាញ់ត្រីមួយកន្លែងនៅខណ្ឌពោធិសែនជ័យអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាប

ភ្នំពេញ៖ ស្មានតែផ្ទះគ្មានម្ចាស់នៅ ម៉ែអាថ្លែនបើកទៅ ឃើញ ទូរហ្គេមបាញ់ត្រី ជាប្រភេទល្បែងសុីសងខុស ច្បាប់សោះ សង្ស័យតែអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ ពោធិសែនជ័យ បង្ក្រាបមិនទាន់អស់ឬក៏ទុកខ្លះគ្រាន់…..!!! បើតាមប្រជាពលរដ្ឋប្រាប់ឲ្យ ដឹងថា ទីតាំងបនល្បែងសុីសង ហ្គេមបាញ់ត្រី នេះនៅតាម បណ្ដោយផ្លូវបេតុងខាងក្រោយវត្តគោកបញ្ជាន់ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ដោយបើក លេងយ៉ាង រលូនទាំងយប់ទាំងថ្ងៃមិនរំខានដល់លោក អភិបាល និងលោក អធិការ ខណ្ឌពោធិសែនជ័យ ឡើយ ។ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ និងបាននាំគ្នារិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌពោធិសែនថា៖ មិនខ្វល់ពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ហាក់ដូចជាផ្គើន និងបទបញ្ជារបស់ សម្ដេច ក្រឡាហោម ស ខេង។

ដូច្នេះហើយទើបប្រជាពលរដ្ឋ សូមណូមពរ លោក អភិបាលនិងលោក អធិការខណ្ឌ មេត្តាមានវិធានការ ទប់ស្កាត់និងបង្ក្រាប ផងដើម្បីសុវត្ថិភាពនិងសេចក្ដី សុខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕