Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិ

អត់​ប្រកាន់​ខ្លួន​មែន! ​ស្នងការ​​ក្រុង​​ថ្មី​ ឯកឧត្ដម ស ថេត ទិញ​​បបរ​​តាម​​រទេះ​​ម៉ូតូ​​អង្គុយ​​ហូប​ដ៏​សាមញ្ញ​ កំពុង​ទទួល​ការ​កោត​សរសើរ​ខ្លាំង​ពី​អ្នកលេងអ៊ិនធើរណែត

បណ្តា​រូបភាព​ដ៏​សាមញ្ញ​របស់​ស្នងការ​ក្រុងភ្នំពេញ​ថ្មី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ដែល​បាន​បង្ហាញខ្លួន​ដើរ​ទិញ និង​អង្គុយ​ហូប​បបរ​នៅ​ទីសាធារណៈ ប្រៀបដូចជា​សន្តិសុខ​អីចឹង​ដែរ ពី​អ្នកលក់​តាម​រទេះ​ម៉ូតូ​នៅតាម​ដងផ្លូវ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​សម្តែង​នូវ​ក្តីរំភើប​កោតសរសើរ​ជាខ្លាំង ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន ។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​ដាក់ឈ្មោះ​ឯកឧត្តម ស ថេត បាន​សរសេរ​រៀប​ភ្ជាប់​ជាមួយ​រូបភាព​សកម្មភាព​ទិញ​បបរ​ហូប​ដ៏​សាមញ្ញ​យ៉ាង​ដូច្នេះ​ថា​៖ «​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត រវល់​នឹង​ការងារ​ពេក ហើយ​ចុះ​ពី​ការិយាល័យ​មក​មើល​ការកែលម្អ​បរិវេណ​ជុំវិញ​ស្នងការដ្ឋាន ក៏​ទិញ​បបរ​ចល័ត​មួយ​ចាន​សិន ព្រោះ​ឯកឧត្តម​ពិតជា​ឃ្លាន​មែន !!!» ។​

​ឆ្លើយតប​ជាមួយ​ទិដ្ឋភាព​គួរ​ឲ្យ​ពេញចិត្ត​នេះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក៏បាន​ចូល​ខ​មិន​សម្តែង​នូវ​អារម្មណ៍​រំភើបចិត្ត​កោតសរសើរ​ស្រដៀងៗ​គ្នា​ថា​៖ «​ឯកឧត្តម ពិតជា មិន​ប្រកាន់ វ​ណ្ណះ​មែន ខ្ញុំ​សូម​ស​សើរ​ដោយស្មោះ អស់ពីដួងចិត្ត ខិតខំ​បន្ថែមទៀត ឯកឧត្តម​, លោកពូ គឺជា​ថ្នាក់ដឹកនាំ​ល្អ ហើយមានភាពសាមញ្ញ សូម​គោរព​ជូនពរ​លោកពូ មាន​សុខ​ភាពល្អ និង ជោគជ័យ​គ្រប់​ភារកិច្ច​,…» ៕

ចែករំលែកអត្ថបទ