Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

ឥណ្ឌូនេស៊ី ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់ល្អប្រសើបន្ថែមទៀត ជាមួយកម្ពុជា

ភ្នំពេញ៖ កម្ពុជា និង ឥណ្ឌូនេស៊ី បានប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត តាមរយៈទំនាក់ទំនងសហប្រតិបត្តិការការងារជាពិសេសលើផ្នែកសន្តិសុខ។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៧ ខែវិច្ឆិកា នៅទៅស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យស្រួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថាភាគីឥណ្ឌូនេស៊ី នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យជាមួយកម្ពុជា ពិសេសលើវិស័យ ផ្នែកសន្តិសុខ ដូចជាការជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែនជាដើម។ ឯកឧត្តម បន្ថែមថា ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលកន្លងមកតែងតែជួយដោះស្រាយបញ្ហាពាក់ព័ន្ធ ជាមួយពលរដ្ឋឥណ្ឌូនេស៊ី បានសមស្រប និងទាន់ពេលវេលា។
ឯកឧត្តមបន្ដថា នៅក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនទូតថ្មីរបស់ឥណ្ឌូនេស៊ី អំពីការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាផ្នែកមួយដែលប្រទេសទាំងពីរ អាចផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និតរវាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌូនេស៊ីផងដែរ។
សម្តេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានសម្ដែងនូវការគាំទ្រ និងសហការៀបចំឲ្យមានសកម្មភាពនានាសម្រាប់អបអរសាទរ នៅក្នុងខួបគម្រប់៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌូនេស៊ី ហើយជាងនេះទៅទៀត នឹងបន្តជួយដោះស្រាយរាល់បញ្ហាផ្សេងៗ របស់ស្ថានទូតឥណ្ឌូនេស៊ី នៅកម្ពុជាផងដែរ។
សម្តេចក្រឡាហោម ស ខេង បានចូលរួមរំលែកមរណទុក ចំពោះពលរដ្ឋឥណ្ឌូនេស៊ី ដែលបានជួបនៅព្យុះស៊ូណាមិក កាលពីកន្លងទៅថ្មីនេះ និងចូលរួមរំលែកទុកចំពោះក្រុមគ្រួសារ ដែលជួបឧបទ្ទវហេតុធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីនាពេលថ្មីៗនេះផងដែរ៕

ចែករំលែកអត្ថបទ