Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

គ្រាប់Mk 82 មួយគ្រាប់ត្រូវបានប្រជាបលរដ្ឋប្រទះ ឃើញហើយបានរាយការណ៍មកសមត្ថកិច្ច

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់នៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ដ៏ធំ រួចបានរាយការណ៍ជួន សមត្ថកិច្ច ដើម្បីយកមករក្សាទុកសុវត្ថិភាព កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

មន្ត្រីCMACបានឱ្យដឹងថាគ្រាប់នេះជាប្រភេទគ្រាប់ Mk 82 សម្រាប់បាញ់ផ្លោង ឫក៏ទម្លាក់ពីលើយន្ត ហោះ ដែលគ្រាប់ខាងលើនេះវាអាចសម្លាប់មនុស្សរាប់សិបនាក់ ប្រសិនបើជាវាផ្ទុះឡើង។ហើយគ្រាប់នេះត្រូវបានប្រើក្នុងសម័យសង្គ្រាមអាមេរិកាំង ដែលទម្លាក់សម្លាប់ប្រជាពលរដ្ឋខ្មែរពេញផ្ទៃប្រទេស។សមត្ថកិច្ចបន្តថា គ្រាប់នេះវាអាចផ្ទុះបាន ព្រោះថាគីបនៅល្អ ច្រេះមិនកាន់។

ហើយវាជាសំណាងល្អណាស់សម្រាប់ប្រជាពលរដ្ឋនៅភូមិបានមួង មិនបានប៉ះពាល់វា ឬ វាយកម្ទេចយក ទៅលក់អេតចាយ ហើយបានរាយការមកសមត្ថកិច្ចទាន់ពេល៕