Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញខណ្ឌឫស្សីកែវ សហការជួយ កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានធ្វើ ការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបាន
ប្រតិបត្តការនេះបានធ្វើឡើងកាលពីវេលាម៉ោង០១និង ០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើងភូមិចុងខ្សាច់ក្រុមទី៨ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ កែវសក្កដាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងក្រុមទី៨ផ្លូវរថភ្លើងភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។
សម្ភារះដកហូតរួមមាន៖១ ក្រាមពណ៍សថ្លាចំនួន០៤ កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌ កសាងសំណុំរឿងដើម្បបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញអនុវត្តន៏បន្តតាមនិតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ