Saturday, February 8, 2025
Latest:
ព័ត៌មាន​ជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យលោក ហម ម៉េងសែ អនុប្រធានតុលាការ ឲ្យចូលនិវត្តន៍ នៅថ្ងៃនេះ

(ភ្នំពេញ)៖ ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលោក ហម ម៉េងសែ អនុប្រធានតុលាការ ឲ្យចូលនិវត្តន៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ!

ការដាក់មន្ត្រីរូបនេះឲ្យចូលនិវត្តន៍ ត្រូវបានព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤បញ្ជាក់ថា គឺក្រោមមូលហេតុដល់អាយុកំណត់។

សូមជម្រាបជូនថា លោក ហម ម៉េងសែ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្លាស់ប្ដូរពីអនុប្រធានតុលាការខេត្តកំពង់ឆ្នាំង ទៅជាអនុប្រធានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៧៕