Monday, April 29, 2024
Latest:
អន្តរជាតិ

ពលរដ្ឋប្រទះឃើញថ្នាំញៀនរាប់លានគ្រាប់ នៅក្នុងខេត្ត ឈៀងរ៉ាយ

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ១០ លានគ្រាប់ត្រូវបានកំលាំងសមត្ថកិច្ចជំនាញធ្វើការរឹបអូសយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាវតាម្ចាស់ខណៈដែលប្រជាពលរដ្ឋដែលចេញទៅរកត្រីក្នុងព្រៃបានប្រទះឃើញគេលាក់
ទុកចម្ងាយពីស្ថានីយ៍តម្រួតប្រមាណ ១០០ ម៉ែត្រ ។យោងតាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបានគឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២ រសៀលមានប្រជាពលរដ្ឋរស់នៅប្របមាត់ស្ទឹងម៉ែឡាវបានចេញទៅរកត្រី ដល់ចំណុចក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិ ៣
ឃុំដុងម៉ាក់ដាក់ស្រុកម៉ែឡាវខេត្តឈៀងរ៉ាយប្រទេសថៃចម្ងាយពីស្ថានីយ៍តម្រួតប្រហែល ១០០ ម៉ែត្រនិងចេញពីផ្លូវជាតិប្រហែល ៨០ ម៉ែត្រក៏បានប្រទះឃើញមានការ៉ុងជីជាច្រើនការ៉ុងដែលជនមិនស្គាល់មុខបានលាក់ទុកនៅក្នុងព្រៃ ។បន្ទាប់ពីបានរាយការណ៍ទៅសមត្ថកិច្ចរួចមកកំលាំងក៏បានចុះទៅពិនិត្យដោយ
សង្គេតឃើញថាការ៉ុងជីទំាងអស់មានចំនួន ៥០ ការ៉ុងក្នុងនោះដែរគឺក្នុង ១ ការ៉ុងមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២០០ ០០០ គ្រាប់ ( ២ សែន គ្រាប់ ) សរុបទំាងអស់មានចំនួន ១០ ០០០ ០០០ គ្រាប់ ( ១០លានគ្រាប់ ) ។
ពាក់ព័ន្ធនិងថ្នាំញៀនទាំងនេះសមត្ថកិច្ចបានសន្និដ្ឋានថាជនសង្ស័យអាចដឹកនិងរដយន្តធុនធ្ងន់ ព្រោះនៅកន្លែងកើតហេតុមានស្នាមកង់រថយន្ត ហើយការលាក់ទុកនេះទំនងជាជនសង្ស័យមិនទាន់ហ៊ានទៅមុខដោយសារតែ នៅ ១០០ ម៉ែត្រខាងមុខគឺជាស្ថានីយ៍តម្រួត ដូច្នេះគេត្រូវបង្ខំចិត្តលាក់ទុកសិនតែក៏ត្រូវបែកការណ៍អស់ដោយសារតែពលរដ្ឋចេញទៅប្រកបមុខរបនេសាទ្រដែលបានដើរឆ្លងកាត់ ។
បច្ចុប្បន្នថ្នាំញៀនទំងនេះត្រូវបានកំលាំងជំនាញយកទៅរក្សាទុកនៅអង្គភាពជាបណ្តោះអាសន្ន ដើម្បីធ្ងើការស្រាវជ្រាវរកមុខសញ្ញាដែលជាដើមចមក្នុងការលាក់គ្រឿងញៀនទាំងនេះយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ចែករំលែកអត្ថបទ