Thursday, April 25, 2024
Latest:
អន្តរជាតិ

រំជួលចិត្ត! បវរកញ្ញាពិភពលោកម្នាក់ បានទទួលមរណភាពទាំងវ័យក្មេងនៅអាមេរិក

កាល ពី ថ្ងៃ ទី៨ ខែមេសា ឆ្នាំ ២០២០ កន្លង ទៅ ថ្មីៗ កញ្ញា Jacqueline Dang ដែល គ្រប់ គ្នា ស្គាល់ ថា ជា បវរកញ្ញា Miss Planet international 2019 ជនជាតិ វៀតណាម បាន ទទួល មរណភាព ហើយ នៅ រដ្ឋ កាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយ ជំងឺគាំងបេះដូង ក្នុង វ័យ ២៣ឆ្នាំ។
ការ លាចាក លោក ទៅ គ្មាន ថ្ងៃ ត្រឡប់ របស់ Jacqueline Dang បាន ធ្វើ ឲ្យផ្អើល ពិភព លោក តែម្ដង ជាពិសេស ប្រទេសវៀតណាម និង សហរដ្ឋអាមេរិក ដោយ ពួកគេ មិន នឹក ស្មាន ថា បវរកញ្ញា រូប នេះ ទទួល មរណភាព ទាំង វ័យ ក្មេង បែបនេះ សោះ។
ដោយ ពួកគេ បាន សរសេរ រៀបរាប់ នៅ លើ ហ្វេសប៊ុក ថា៖” Jacqueline Dang បាន សម្រាក ទៅ ឋានសួរគ៌ ហើយ ទោះបី អ្នក ស្លាប់ ទៅ ហើយ ក្ដី តែ អ្នក ជា មិត្តជិតស្និទ បំផុត ដែល ស្ថិត នៅ ក្នុង ដួង ចិត្ត ពួក យើង ជារៀង រហូត ។ ហើយ អ្វី ដែល មិន អាច ទទួល យក បាន ពេល នេះ គឺ ប៉ាម៉ាក់ របស់ អ្នក ដែល លោក ទាំង ពីរ កំពុង តែ ស្ថិត នៅ គ្រាលំបាក បំផុត ព្រោះ កូន ស្រី តែម្នាក់ លា លោក ទាំង ពីរ គ្មាន ថ្ងៃ ត្រឡប”។

កញ្ញា Jacqueline Dang គឺ ជា បវរកញ្ញា Miss Planet international 2019 ដ៏ ល្បី ឈ្មោះ មួយ រូប ដែល ជាប់ ពាន ពិសេស ផ្នែក មនុស្ស ធម៌ លើ ពិភព លោក ហើយ នាង គឺ ជា កូន ស្រី ទោល នៅ ក្នុង គ្រួសារមួយ ដែល មាន ឪពុក ឈ្មោះ Jonathan Dang ៕ ប្រភព ដេីមដូង

ចែករំលែកអត្ថបទ