Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បង្ក្រាបទីតាំង​ ម៉ាស្សា​ និងស្ប៉ា​(យីហោ អ័រគីដេ​)បង្កប់សេវផ្លូវ​ភេទ ឃាត់ខ្លួនមនុស្ស៣៧​នាក់

ភ្នំពេញ៖ កម្លាំងនគរបាល​នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ​ ដោយមានការសម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង​ អមសាលាដំបូង​រាជធានីភ្នំពេញ​ បាន​បើកប្រតិបត្តិការស្រាវជ្រាវ ចុះបង្ក្រាប ទីតាំងហាង អ័រគីដេ ម៉ាស្សា ស្ប៉ា ដែលល្បីថា បង្កប់សេវផ្លូវភេទ ។

ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង​ បានបើកប្រតិបត្តិការបឆ្មក់ង្គ្រាប​ទីតាំង​ ​អ័រគីដេ ម៉ាស្សា ស្ប៉ា កាល​ពីយប់ថ្ងៃទី​១៦ខែកញ្ញាឆ្នាំ២០១៩ នៅ​ចំណុច​ ផ្ទះលេខ​C១៤​ នៅតាមបណ្តោយផ្លូវ ១៩៨៦​ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី​៣៧​នាក់ ពាក់ព័ន្ធករណី​ប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមាន៖ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់,សន្តិសុខម្នាក់,នារីម៉ាស្សា២៣​នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ៦នាក់។

សូមបញ្ជាក់ថា ទីតាំងហាងម៉ាស្សា មានបន្ទប់​សម្រាប់ម៉ាស្សាសរុបចំនួន២៧បន្ទប់ ចំពោះតម្លៃសេវារួមភេទដោយប្រើដៃ មានចាប់​ពី​៣០ដុល្លារឡើងទៅ និងរួមភេទចាប់​ពី៥០​ដុល្លារឡើងទៅ។ លុយដែលទទួលបាន​ពី​ភ្ញៀវនោះ មួយចំនួនត្រូវបានចែក​ទៅឲ្យមេ​ការ ភេទប្រុស០៣នាក់ដែលជាជនជាតិខ្មែរ។

សមត្ថកិច្ចជំនាញ បានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេការគ្រប់គ្រងចំនួន០៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗ​ និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញ។ ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែល​ពុំពាក់ព័ន្ធ សមត្ថកិច្ចជំនាញអនុញ្ញាត ឲ្យត្រឡប់ទៅវិញជាធម្មតា។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន បុរសជា​មេការចំនួន០៣នាក់ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯនារីបំរើសេវាម៉ាស្សា ត្រូវបាននគរបាល​ ប្រគល់ជួន មន្ទីរសង្គមកិច្ចរាជធានី​ភ្នំពេញ៕

ចែករំលែកអត្ថបទ