Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីចំនួនពីរនាក់ផ្សេងគ្នា ៖ ដោយករណីទីមួយជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់នៅវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី២០ ខែកុម្ភៈនៅចំណុចផ្លូវបេតុង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិជ័យ និងមួយករណីទៀតក្រុមជនសង្ស័យបានធ្វើសកម្មភាពវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវវិញស្រេងភូមិចោមចៅ២ ស្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពបានសម្រេចក្រុមជនសង្ស័យបានគេចខ្លួនរហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ ចូលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
ទី០១-មានឈ្មោះ ជា ពន្លឺ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរ ជាងធ្វើគ្រឿងអលង្កា មានទីលំនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២- ឈ្មោះ ឡុង ជូ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣- ឈ្មោះ វន្នី ភារវុធ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងធ្វើគ្រឿងអលង្ការ មានទីលំនៅ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌគោសែនជ័យ ។

ចំណែកជនរងគ្រោះមានចំនួន២នាក់ ៖
ទី១- ឈ្មោះ ម៉ក់ សុផល ភេទស្រីអាយុ៤៦ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ទី២- ឈ្មោះ យ៉ន បុប្ផា ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅផ្ទះលេខ៨៤ H ផ្លូវលេខ១១១K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ​ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១២៥ចំនួន​០១គ្រឿង​,ម៉ូតូ​ម៉ាក​ហុង​ដា​ស្កុបពី​ចំនួន​០១គ្រឿង​និង​ទូរស័ព្ទ​ដៃ​ចំនួន​០២គ្រឿង​(ប្រគល់​ជូន​ជន​រងគ្រោះ​វិញ​)។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង៣នាក់រួមនិងវត្ថុតាងត្រូវបាន នគរបាលខណ្ឌពោធិ៍សែនជ័យ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមនីតិវិធីច្បាប់​៕

ចែករំលែកអត្ថបទ