Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកសត្វគោដេីរឆ្លងផ្លូវពេញទំហឹងស្លាប់ទាំងគោ​ទាំងអ្នកបេីកម៉ូតូ

ភ្នំពេញ ៖​ អាសូណាស់​ ! បុរសម្នាក់បាក់ក​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ រួមនិងសត្វគោមួយក្បាលបានងាប់​ ខណ:ដែលបុរស​រងគ្រោះជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅ​បុកសត្វគោ​កំពុងតែដើរឆ្លងផ្លូវ ៖​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ១០ នាទីយប់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ នៅ​តាមបណ្ដោយផ្លូវ ៥០ ម៉ែត្រស្ថិតនៅភូមិព្រែកប្រណាក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកសារព័ត៌មានម្នាក់បានជិះម៉ូតូតាមផ្លូវ៥០ ម៉ែត្រក៏បានឃើញសត្វគោមួយហ្វូងពេញផ្លូវ ពេលនោះបុរសជាអ្នកសារព័ត៌មានរូប​នោះបានឈប់ម៉ូតូធ្វើការឡាយដើម្បីជូនជាដំណឹងឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ៥០ ម៉ែត្រមានការ​ប្រុង​ប្រយ័ត្ន ព្រោះថាផ្លូវខាងលើនេះមានសត្វគោមួយហ្វូងមិនដឹងម្ចាស់នៅណានោះទេ​ ខ្លាចបងប្អូនប្រជាពលរដ្ឋគ្រោះថ្នាក់​ដោយសារសព្វគោ​ ។

ប្រភពដដែលបានបន្តថា​  ខណៈដែល​បុរសជាអ្នកសារព័ត៌មានកំពុងតែធ្វើការឡាយសត្វគោមួយហ្វូងដេីរឆ្លងផ្លូវ​ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបេីកតាមបណ្ដោយផ្លូវ ៥០ម៉ែត្រទិសដៅពីលិចទៅកើត​មកដល់ចំណុចកើតហេតុក៏បាន​បន្ថយល្បឿនដើម្បី​ឲ្យសត្វគោដើរឆ្លងផ្លូវ​  ស្របពេលនោះដែរ​បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ម៉ាក  MX KINGពណ៌ខ្មៅពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KG- 6201 ជិះតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីកើតទៅលិច​ក្នុងល្បឿនលឿនដោយខ្វះប្រុងប្រយ័ត្នក៏ជ្រុលទៅបុកហ្វូងគោដែលកំពុងដើរឆ្លងផ្លូវបណ្ដាលឱ្យគោមួយក្បាលងាប់​ នៅកន្លែងកើត​ហេតុ​ ចំណែកបុរសជាជនរងគ្រោះបាន​ដួលបោកក្បាលនិងថ្នល់បាក់កស្លាប់យ៉ាងអាណោចអាធម៌​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងបានរាយការណ៍ទៅ​សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យចុះទៅធ្វើការវាស់វែង​ ធ្វេីកំណត់ហេតុ​យក​ម៉ូតូនិងសត្វគោមក​រក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ​ដើម្បីបន្តនិតិវិធី​ ស្រាវជ្រាវរក​ម្ចាស់គោឲ្យចូលខ្លួនមកដោះស្រាល​ ។
ចំណែកសពត្រូវបានសមត្ថកិច្ចដឹកមកតម្កល់នូវវត្តសំបួរមាសដើម្បីស្វែងរកសាច់ញាតិមក​យកទៅធ្វើបុណ្យទៅតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ