Saturday, May 18, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យសង្វេកណាស់ ! កូនស្លាប់ ឪពុកត្រូវជាប់ គុក

#តាកែវ ៖ ពិតជាគួរឲ្យអាណិតក្មេងខ្លាំងណាស់ទើបតែកើតបាន៤០ថ្ងៃសោះត្រូវឪពុកចិត្តតិរច្ឆានទំលាក់ពីដៃធ្លាក់លើគ្រែបាក់.កស្លាប់យ៉ាងអាណោចអធម៌ ៖ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យហួសចិត្តនេះបានកើត ឡើងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៣និង១០នាទីរសៀល នៅចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យជាឪពុកតិរច្ឆានរូបនោះមានឈ្មោះ សោម ហុក ហេង ភេទប្រុសអាយុ២៤ឆ្នាំ មានប្រពន្ធឈ្មោះ នាង ស្រស់ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។
ចំណែកទារក រងគ្រោះឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុទើបតែបាន៤០ ថ្ងៃ។

ប្រភពបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យ ជាឪពុកនៅផ្ទះមើលកូនដោយ ប្រពន្ធទៅធ្វើរោងចក្រ ខណ:ដែលជនសង្ស័យកំពុងតែមើលកូនយំខ្លាំងពេកលួងមិនបាត់ ជនសង្ស័យជាឪពុកខឹងពេកក៏បានទំលាក់កូនពីដៃដែលកំពុងបីទៅលើគ្រែបណ្ដាលឲ្យបាក់.ក ស្លាប់ បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ ខ្លួននៅអធីការដ្ឋាននគរបាល ស្រុកត្រាំកក់ ដើម្បី សាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវីធីច្បាប់ ៕