សន្តិសុខ​សង្គម

កម្លាំងនគរបាលព្រហ្មទណ្ឌ ដេញតាមចាប់បានជនសង្ស័យ២នាក់ក្រោយធ្វើសកម្មភាពកាច់សោរ.កម៉ូតូបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់សោរ.កម៉ូតូប្រជាពលរដ្ឋបានសម្រេច ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង០៥នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ បានជិះម៉ូតូល្បាតតាមបណ្ដោយផ្លូវ​លេខ២៦១ កែងផ្លូវលេខ២០៤​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូ០១គ្រឿង មានគ្នា២នាក់ បានធ្វេីសកម្មភាព​កាច់សោរ.កម៉ូតូ ដែលប្រជាពលរដ្ឋ ចតទុកចញ្ចើមផ្លូវ បានសម្រេច ។
សមត្ថកិច្ចបន្តថា ភ្លាម​ៗនោះកម្លាំងជំ​នាញ​ ការិយាល័យធ្វេីការប្រដេញ រហូតដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោកទើប ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១៖មាន ឈ្មោះ​ ម៉ៅ​ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។
+ទី២៖ ឈ្មោះ​ ហៀង​ លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល (អ្នកបេីកម៉ូតូ)។

សំភារ:ដកហូតរួមមាន៖
១-ម៉ូតូហុងដា​ ឃ្លីក ១គ្រឿង ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1HL-6412(ជារបស់ជន​រងគ្រោះ)។
២-ម៉ូតូហុងដា​ឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-6034(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចនាំ ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការ សាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ