Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

កូនស្រីលោក ព្រហ្ម ម៉ាញត្រូវបាននគរបាល​ ចរាចរណ៍ ឃាត់វាស់ជាតិអាកុល

ភ្នំពេញ៖​ កម្លាំងនគរបាលចរាចរណ៍​ រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០​១៩ ដឹកនាំកម្លាំង ដោយលោក​វរសេនីយ៍ឯក សែម គន្ធា នាយ​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ បានចុះពិនិត្យជាតិ​ស្រវឹង​ នៅតាមបណ្តោយផ្លូវជាតិលេខ​៦អា​ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចអោយដឹងថា​ ក្នុងកិច្ចប្រតិបត្តិការចុះ ត្រួតពិនិត្យជាតិ ស្រវឹង នោះដែរ សមត្ថកិច្ចបានធ្វេីការ ពិនិត្យ ចំពោះ ស្រ្តី ម្នាក់ ដោយឃេីញថា មានកំរិត ជាតិ អាកុលរហូតដល់​0,59 ដែលមានកម្រិតខ្ពស់ មិនអនុញ្ញាតអោយបើកទៅមុខទៀតបាន។ សូម ជម្រាប ដែរថា ស្រ្តី ដែលត្រូវ បាន សមត្ថកិច្ច វាស់ជាតិអាកុល ឃើញថា កំរិត ជាតិ អាកុល ខ្ពស់ នោះត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់លោក ព្រហ្ម ម៉ាញ ដែលជា សិល្បករ ជើងចាស់ ខាងសិល្បៈ អាយ៉ៃមានសំឡេង ពីរោះ​ ពូកែទាំងកំប្លែងទាំងសំនួន វោ​ហារ និង ការ សំដែងផងនោះ។
សមត្ថកិច្ចបន្តថា​ កត្តាមានជាតិ​ ស្រវឹងលេីស​កំរិតនេះហេីយដែលអ្នកបេីកបរមួយចំនួនបាន​បង្កឲ្យមានករណីគ្រោះថ្នាក់​ចរាចរណ៏​លេីសពីនេះមិនត្រឹមតែមានគ្រោះថ្នាក់​ចំពោះ​​ខ្លួនឯងនោះទេថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដ៏ទៃទៀតផង៕

ចែករំលែកអត្ថបទ