Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ជ្រុះសោរចូលក្នុងអណ្ដូងចុះទៅយក​ ក៏ថប់ដង្ហេីម​ ស្លាប់ទាំងឪពុកនិងកូន​ នៅក្នុងអណ្ដូង

ព្រៃវែង​ ៖ បុរស២នាក់ឪពុកនិងបានស្លាប់បាត់​បង់ជីវិងយ៉ាងអាណោចអធម៌នៅក្នុងអណ្ដូង​ ៖​ ហេតុការណ៍ភ្ញាក់ផ្អេីលគួរឲ្យសង្វេកនេះបាន​កេីតឡេីងនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២២ នៅចំណុចក្នុងអណ្តូងបូមទឹកស្រែប្រាំង ភូមិអង្គាសដី​ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សពជនរងគ្រោះទាំងពីរនាក់​ ៖ ទី០១​ -​ មាន​ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ៥២ ឆ្នាំ និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ សពជនរងគ្រោះទាំង២ត្រូវជាឪពុកនិងកូន​ មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃក​ន្លោង ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះទាំង២​នាក់ស្លាប់ដោយសារចុះក្នុងអណ្តូងបូមទឹក​ស្រែប្រាំងវាលទំនប់វង់ ស្ថិតនៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង​ ខេត្តព្រៃវែង​ ។ មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចជនរងគ្រោះឪពុកនិងកូនក៏ចុះទៅ​យកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូត​ដាច់​ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូង​នេះ មានជម្រៅ១៤កង់លូ​ ហេីយមួយលូ​ប្រវែង០.៥០ម៉ែត្រ​ =(​ ៧ម៉ែត្រ​ )​ ។

សពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ច​ ប្រគល់ជួនសាច់ញាតិយកទៅ​រៀបចំធ្វេីបុណ្យតាមប្រពៃណី​ ក្រោយសមត្ថកិច្ចជំនាញធ្វេីកោសល្យវិច្ឆ័យ​ និងធ្វេីកំណត់ហេតុរួចរាល់​ ៕

ចែករំលែកអត្ថបទ