Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

កំពូលចោរពូកែដើរលួចមាន់ជល់របស់អ្នក​ស្រុក​ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច

កណ្ដាល​ ៖​ ជនសង្ស័យ២នាក់ដែលសកម្ម​ខាងដេីរលួច​ មាន់ជល់​ របស់អ្នកភូមិត្រូវអស់ល័ក្ខ​ជាប់អន្ទាក់របស់សមត្ថកិច្ច​ ៖​ហេតុការណ៍​ ឃាត់ខ្លួនជនសង្ស័យខាងលេីធ្វេីឡេីងកាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង​០៦​និង ០០នាទីព្រឹក​ នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
-​ ជនរងគ្រោះមានឈ្មោះ គង់ វាសនា ភេទប្រុ​ស អាយុ៣៧ឆ្នាំ មុខរបរ(កម្មកររោងចក្រ) ទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
– ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានគ្នា ០២នាក់​ ៖​
១. ឈ្មោះ គិន លាងហ៊ ភេទប្រុស អាយុ៣០​ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិកំពង់ ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
២. ឈ្មោះ មីត រំលី (ហៅត្រេន) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្ដាល ។
-វត្ថុតាងចាប់យក​ ៖ សត្វមាន់គក ចំនួន០២​ក្បាល​ ។ (ត្រូវបានសមត្ថកិច្ច​ ប្រគល់ឲ្យជនរងគ្រោះវិញ)

សមត្ថកិច្ចបានឲ្យដឹងថា​ កន្លងមកជនសង្ស័យ និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចមាន់ជល់របស់អ្នកភូមិជាញឹកញាប់ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីកោះ​ហៅ​ មកអប់រំណែនាំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពលួច​ចំនួន០១លើករួចមកហើយតែ​ក្រុមជនសង្ស័យមិន​រាងចាលនោះទេ​ ! សមត្ថកិច្ចបន្តថា​ កាលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០២ និង ០០នាទី ជនសង្ស័យទាំង០២ នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក់គុបមូលចាស់ នាំគ្នាចេញពីចំណុចភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យឈ្មោះ មីត រំលី បានផ្លោះរបងចូលទៅក្នុងទ្រុងមាន់របស់ជនរងគ្រោះ រួចធ្វើសកម្មភាពលួចមាន់​នៅ​ក្នុងទ្រុងមាន់ បានចំនួន២ ក្បាលរួចក៏បាន​យកមាន់មកក្រុងទុកនៅចំណុចក្រោយផ្ទះរបស់ជនសង្ស័យឈ្មោះ គិន លាងហ៊​ ។
លុះដល់វេលាម៉ោង ០៦និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានដើររកមាន់របស់ខ្លួនដែលបានបាត់ ស្រាប់តែឃើញមាន់របស់ខ្លួនចំនួនពីរក្បាល ក្រុងទុកនៅខាងក្រោយផ្ទះរបស់ជនសង្ស័យ ឈ្មោះ គិន លាងហ៊ រួចជនរងគ្រោះដែលជាម្ចាស់មាន់​បានមកដាក់​ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីដេីម្បីឲ្យសមត្ថកិច្ច​ ជួយអន្តរាគមន៍​ ។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី បានចុះទៅដល់កន្លែងកើត​ហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ គិន លាងហ៊ រួមទាំង វត្ថុតាងសត្វមាន់គក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ លុះដល់រសៀលថ្ងៃដដែល​ កម្លាំងសមត្ថកិច្ច​បានបន្តឃាត់ខ្លួនជនសង្ស័យ ម្នាក់​ទៀត​ ឈ្មោះ​ មីន រំលី នៅភូមិព្រែក​ តាហ៊ីង ឃុំព្រែកថ្មី យកមកកាន់អធិការដ្ឋាននគរបាលស្រុក ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបាន​សមត្ថកិច្ច​ ឃាត់ខ្លួននៅអធិការ​នគរបាល​ស្រុកកោះធំ​ ដេីម្បីចាក់ការបន្តតាម​និតិវិធី​ ច្បាប់​ ៕

ចែករំលែកអត្ថបទ