Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន​ ​! លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មេក្លោងកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ K9) កំពុងធ្វើព្យុះភ្លៀង ក្នុងខេត្តកំពត ដោយចិញ្ចឹមក្រុមបងធំដើរគំរាមអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា

ភ្នំពេញ៖ បេី​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត​ បានឲ្យដឹងថា​ , បច្ចុប្បន្ន​នេះ​មានមនុស្ស​មួយក្រុម​ បានដើរគំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតខុសច្បាប់ដូចគ្នា ឲ្យមកកត់ឲ្យខ្លួនវិញ (ឆ្នោតវៀតណាមយីហោ K9)ជារហ័សនាម គឺតំណាងឲ្យលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា អតីតមេក្លោងបំផ្លាញឈើធំៗ​ប្រសិនបើមិនព្រមកត់ឲ្យពួកគេនោះទេ​ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការបង្រ្កាបទីតាំងនេះភ្លាម។ ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវតាមបញ្ជាគាត់មែន ហើយគ្មានភារៈកិច្ចជាមេកើយ លើសាមីអង្គភាពសមត្ថកិច្ចនោះ ?

សេចក្ដីរាយការណ៍​ដដែល​ បន្តថា​ ក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«K9» បាន​ប្រមូលគ្នាមកនិយាយបញ្ជុះបញ្ជូល លួង​លោម គំរាមកូនកញ្ច្រែងតូចៗដែលជាអាជីវករកត់ឆ្នោតវៀតណាមដូចគ្នា នៅតាមតូបផ្សារ តាមផ្ទះ ក្នុងខេត្តកំពត ឲ្យមកកត់ឆ្នោតឲ្យក្រុមខ្លួនវិញ។ ហេីយ​បើកូនកញ្ច្រែងទាំងអស់នោះបដិសេធមិនកត់ឲ្យ ពួកគេបានគំរាមថា ខ្លួននិងឲ្យសមត្ថកិច្ច ចុះចាប់ទីតាំងទាំងអស់នោះ។ មិនតែប៉ុណ្ណោះ ពួកគេអះអាងថា, ពួកគេមានអំណាចអាចបញ្ជាទៅលើមន្រ្តីមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដូចជា៖​ អាជ្ញាធរ​មានសមត្ថកិច្ច​ ,នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងទីរួមខេត្ត ឲ្យមើលទីតាំងកត់ឆ្នោតណាមិនដាក់ផ្លាកពណ៍ក្រហមយីហោ K9 ប្រសិនបើកូនកញ្ច្រែងណាយល់ព្រមគឺមិនបង្រ្កាបនោះទេ ប៉ុន្តែបើអ្នកណាមិនព្រមកត់ឲ្យពួកខ្លួន​នោះ​ទេ នឹងធ្វើការបង្រ្កាបតែម្តង។

ប្រជាពលរដ្ឋ​ បានសង្កត់ធ្ងន់ថា​ ហើយការ​កំណត់​ថ្មីរបស់ក្រុមលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា នេះគឺថ្នាក់លើជាអ្នកកំណត់​មក ចឹងហើយគឺត្រូវតែធ្វើតាមពួកគេប្រាប់ បើមិនអញ្ចឹងទេពួកគេនឹងឲ្យសមត្ថកិច្ចនៅតាមតំបន់ធ្វើការបង្រ្កាប។

គួររម្លឹកថា​ យោងតាមប្រភពព័ត៍មានច្បាស់​ការមួយ​ គេបានអះអាងថា​ លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បន្ទាប់ពី​រក្សាភាពស្ងៀមស្ងាត់មួយរយៈរឿង​រកស៊ី​ឈេី ស្រាប់តែលិចមុខឡេីងវិញ ដោយនៅ​រាជធានីភ្នំពេញ​ មិនប្រកបមុខរបរអ្វីឲ្យស្របតាមច្បាប់នោះទេ គឺនូវតែរកស៉ីខុសច្បាប់បន្តធ្វើជាមេបើកបនល្បែងស៉ីសងខុស​ច្បាប់ដូចជា៖​ មេកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ P9) និងឆ្នោតឡូតូ៦លេខ(keno)។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាងាយឆ្ងល់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺ​ជាថ្នាក់ដឹកនាំមួយរូប​ ដែល​ប្រជាពលរដ្ឋ​ស្រឡាញ់​ និងកោតសរសេីរក្នុងការអនុវត្តច្បាប់បានល្អ​ រាល់ការ​បង្រ្កាប​បទល្មើស​ នឹងមានចាត់វិធានការបែបណាចំពោះក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«K9» នេះ ខណៈដែលកូនចៅរបស់លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា កំពុងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យក្នុងខេត្តកំពត ។

ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹក​ថ្ងៃចន្ទទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន បានទូរស័ព្ទដើម្បីសាកសួរជុំវិញករណីខាងលើនេះ លោកបានឆ្លើយតបថា៖​ ចំពោះ​ករណី​ក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ K9​ ដូច​ជា​មិនទាន់ឃេីញមានការអុកឡុកនោះទេ​ ហេីយប្រសិនបេីមានវិញលោកនឹងបញ្ជាកម្លាំងឲ្យបង្រ្កាបភ្លាម។ លោកស្នងការ​ បន្ថែម​ថា​ មួយវិញទៀត​ចំពោះ​ករណី​រាល់ល្បែង​ស៊ីសង​ក្នុង​មូលដ្ឋាន​ខេត្ត​ របស់លោក​ គឺមិនថាតែការកត់កន្ទុយលេខ(ឆ្នោត​វៀតណាម​ខុសច្បាប់​)​ ត្រូវ​បង្រ្កាបទាំងអស់​ សូម្បីតែ​ល្បែង​បញ្ជល់មាន់​តាមប្រព័ន្ធអនឡាញ​; តាមទូរទស្សន៍​ (ហាងកាហ្វេ​)​ ក៏មិនឲ្យមានដែរ។

ដោយឡែកនៅព្រឹកថ្ងៃចន្ទទី២៤នេះដែរ​ អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅសុំការបំភ្លឺពីលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ជុំវិញករណីខាងលេីនេះ​ ត្រូវ​បានបុរសម្នាក់​លេីក​ទូរស័ព្ទ​ រួចបានអះអាងថា​ ជាអ្នកបេីកបររថយន្តឲ្យលោក​ ឧកញ៉ា លឹម ប៊ុណ្ណា និងបញ្ជាបន្ថែមទៀតថា​ មិនមែនជារបស់គាត់ទេ​ គឺជារបស់អ្នកផ្សេងទៅវិញ។

ជាមួយគ្នានេះ​ អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក​ ជាវ​ តាយ​ អភិបាល​ នៃគណៈអភិបាលខេត្តកំពត​ ចូលតែមិនមានអ្នកទទួល។

ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានយីហោ«K9»នេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា ។ រីឯពលរដ្ឋរងគ្រោះសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តកំពតផងដែរ ៕

ចែករំលែកអត្ថបទ