Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រលំទ្វារវត្តទឹកថ្លាសង្កត់លើស្ត្រីម្នាក់បែក​ក្បាល​ស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ​ ៖​ ស្ត្រីជនជាតិខ្មែរម្នាក់បានបែក​ក្បាលស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ បន្ទាប់ពីដើរមកបើកទ្វារវត្តឲ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូល​ ស្រាប់តែ​ដួលរលំទ្វារសង្កត់ពីលើពេញទំហឹង
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

សពស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ​នោះទេស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជា​បុគ្គលិកវេចខ្ចប់សាកសព។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសជនជាតិបរទេស​ម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿង ពាក់ផ្លាក លេខភ្នំពេញ1IP.2901​មក​ឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លានៅចំណុច​ទីតាំងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៍ឃើញស្ត្រីជាជនរងគ្រោះបាន​ដើរចេញពីក្នុងវត្តមក បើកទ្វារដើម្បីឲ្យបុរសជនជាតិបរទេសជិះម៉ូតូចូល។​ ប្រភពដដែលបានបន្តទៀតថា​ លុះបើកទ្វាររួចហើយ​ស្ត្រីរងគ្រោះខាងលើនឹងបុរសជនបរទេសមិន​ទាន់នាំគ្នាចូលក្នុងវត្តនោះទេ។ដោយអង្គុយនិយាយលេងមួយសន្ទុះ ក្រោយមកស្ត្រីជាជនរងគ្រោះនឹងបុរសជនជាតិបរទេសខាង​លើមិនដឹងនិយាយគ្នាពីអ្វីនោះទេដោយ ស្ត្រីរងគ្រោះបានដើរចូលទៅក្នុងវិញរួចក៏ទាញទ្វារ បិត ស្រាប់តែដួលរលំសង្កត់ពីលើ​ពេញ​ទំហឹងបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ ភ្លាមៗក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាចូលទៅជួយលើកទ្វារចេញ ដើម្បីយកជនរងគ្រោះបញ្ជូនតាម រថយន្តទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យតែអកុសលជនរង​គ្រោះរបួសធ្ងន់ធ្ងរពេកបាន ដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ​ ។ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកកន្លែងកើតហេតុវិញ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ ប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ