Wednesday, May 1, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្រសួងការងារ ព្រមឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត ផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គម រយៈពេល៦ខែ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ឲ្យផ្អាកការបង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម រយៈពេល ៦ខែ ដោយគិតចាប់តាំងពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ តាមសំណើររបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។លិខិតរបស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដែលអង្គភាពសារព័ត៌មានកោះប៉ែន ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានលើកឡើងថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា ដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ផ្អាកការបង់ភាគទាន ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០»។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បញ្ជាក់ទៀតថា ក្នុងករណីស្ថានភាពនៃជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូន ដំណឹងពីរាជរដ្ឋាភិបាល តម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញនោះ គ្រឹះស្ថានសិក្សាដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាត្វកិច្ចបន្តបង់ភាគទាន ចាប់ពីខែដែលបានដំណើរការតទៅ៕

ចែករំលែកអត្ថបទ