Monday, April 29, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្តបើកដឹកអេតចាយផ្ទុកលើសចំណុះបណ្តាលឱ្យក្រឡាប់

ភ្នំពេញ៖ រថយន្តដឹកអេតចាយ១គ្រឿងផ្ទុកលើសចំណុះបានបើកមកដល់ផ្លូវបំបែក និងកន្លែងដែលកំពុងធ្វើផ្លូវចេញពីភូមិឆ្លងទៅផ្លូវជាតិលេខ៣បានក្រឡាប់ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។

សាក្សីបានដឹងថា៖រថយន្ត កូរ៉េពាក់ផ្លាកលេខ ភ្នំពេញ 2AD-1330ដឹកសម្ភារអេតចាយពេញ បានធ្វើដំណើរ ចេញពីផ្លូវបេតុងក្នុងភូមិឡើងទៅផ្លូវជាតិលេខ៣។មកដល់ចំណុចកើតហេតុដោយសារផ្លូវកំពុងតែស្ថាបនាម្ខាងខ្ពស់ម្ខាងទាប ដោយទម្ងន់ផ្ទុកលើសចំណុះផងនោះ បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្តង៕

ចែករំលែកអត្ថបទ