គ្រោះថ្នាក់ចរាចរណ៍

រថយន្តដឹកតន្រ្តីសម័យ១គ្រឿង បើកក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកលេងភ្លេង អ្នកចម្រៀង២នាក់ រងរបួសនៅស្រុកព្រៃនប់!

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នៅពេលវេលាកើតហេតុខាងលើ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេព ២AG-២៧៦០ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ពេលមកដល់កន្លែងកើតស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ផ្លូវតែម្តង បណ្តាលឲ្យមនុស្ស២នាក់រងរបួស ៖

១/ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ជាអ្នកបើកបរ ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល) ។

២/ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចម្រៀង ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល)។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាល ។

ហេតុការណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ជៀសវាងការកក់ស្ទះនៅលើដងផ្លូវ ៕