Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

ឧកញ៉ា សុខ ប៊ុន និងបក្ខពួក៥នាក់ទៀតត្រូវមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន​បញ្ជូនទៅតុលាការ

ភ្នំពេញ៖​ យោងតាមប្រភពព័ត៌មានពីសាលា​ដំបូងរាជធានី​ភ្នំពេញ បានអោយដឹងថា នៅ​ព្រឹកថ្ងៃទី២៤មិថុនាឆ្នាំ២០១៩នេះឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ​ ៥នាក់ទៀតត្រូវបានមន្ត្រីអង្គភាព​ប្រឆាំងអំពើពុករលួយបចាប់ខ្លួន​បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយក​ដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍​មួយនៅក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៦នាក់រួមទាំងឧកញ៉ាសុខប៊ុន ត្រូវបានបញ្ជូនឡើងទៅ​កាន់អយ្យការអម​តុលាការដោយមានការការពារពីមន្ត្រីអេស៊ីយូប្រមាណ២០នាក់​ ៕