Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិព័ត៌មាន​ទាន់​ហេតុការណ៍

ពលរដ្ឋចំនួន៤ផ្ទុះការតវ៉ា ទាមទារឲ្យកាត់ពួកគាត់ឲ្យស្ថិតក្រោមការគ្រប់របស់ខណ្ឌដង្កោវិញ

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋប្រមាណជាង៥០នាក់ មកពីភូមិចំនួន៤ មានភូមិត្រាំងដោក ភូមិត្រពាំងសិលា ភូមិព្រៃ ខ ភូមិព្រៃកី គ បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឲ្យថ្នាក់លើ ក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ កាត់ភូមិគាត់ និងពលរដ្ឋ ឲ្យទៅខាង ខណ្ឌដង្កោ គ្រប់គ្រងវិញ ខណៈដែលបច្ចុប្បន្ន ប្រជាពលរដ្ឋនៅតំបន់នោះ កំពុងស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរ សមត្ថកិច្ច ខណ្ឌពោធិសែនជ័យ ។
សកម្មភាពផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋខាងលើ កាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើរួចម្តងមកហើយ ពុំមានខាងអាជ្ញាធរ សត្ថកិច្ចខាងណាចុះទៅសួរនាំហើយក៏រំសាយវិញទៅ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ បន្តប្រមូលផ្តុំគ្នាឈរតវ៉ាសារជាថ្មី នៅតាមផ្លូវបេតុង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមប្រជាពលរដ្ឋបានលើកឡើងថា ពីដើមមក ស្ថិតនៅក្រោមការគ្រប់គ្រង ទាំងភូមិបាល ទាំងសមត្ថកិច្ច ក្រោមការគ្រប់គ្រងរបស់ខណ្ឌពោធិសែនជ័យ ហើយត្រូវបាន ក្រសួងមហាផ្ទៃ សាលាក្រុង បានកាត់ទៅឲ្យខណ្ឌដង្កោជាអ្នកគ្រប់គ្រង ស្រាប់តែនៅអំឡុងពេលមុនបោះឆ្នោតថ្នាក់ជាតិ បែជាកាត់ប្រជាពលរដ្ឋ ដី តំបន់នោះទៅខណ្ឌពោធិសែនជ័យវិញ ជាហេតុមួយធ្វើឲ្យពលរដ្ឋវិលមុខ ម្យ៉ាងការគ្រប់គ្រងរបស់ខណ្ឌពោធិសែនជ័យ ពួកគាត់ជួបផលវិបាកច្រើន ពិសេសផ្នែកសន្តិសុខ និងរដ្ឋបាល ។
ពលរដ្ឋលើកឡើងថា ការគ្រប់គ្រងរបស់ខណ្ឌពោធិសែនជ័យ បង្កអសន្តិសុខច្រើនក្នុងមូលដ្ឋាន ចោរកម្ម គ្រឿងញៀន សឹងរាល់ថ្ងៃ សមត្ថកិច្ច អាជ្ញាធរ មិនដែលចុះមកអន្តេាគមន៍ទាន់ពេលវេលា នោះទេ ទាំងយប់ទាំងថ្ងៃ ដោយសារ ប៉ូលីស អាជ្ញាធរនៅខ្លាតឆ្ងាយពីពលរដ្ឋ ទើបពួកគាត់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារស្នើសុំឲ្យ អាជ្ញាធរ ក្រសួងមហាផ្ទៃ សាលាក្រុង កាត់ពលរដ្ឋ ដី បុរីសន្តិភាព២ ភូមិត្រពាំងសិលា ភូមិត្រាំដោក ភូមិព្រៃកីខ ភូមិព្រៃកី គ ដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ខណ្ឌដង្កោវិញ ក្នុងហេតុផល សមត្ថកិច្ច អាជ្ញាធរ នៅជិត ក្បែរនោះស្រាប់ ងាយលឿន អន្តរាគមន៍ ជួយប្រជាពលរដ្ឋបានឆាប់រហ័យ ។
ក្នុងហេតុការណ៍តវ៉ា របស់ពលរដ្ឋខាងលើ ត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ចុះទៅសម្របសម្រួល ជៀសវាង កើតមានហឹង្សាដោយប្រការណាមួយ តែពលរដ្ឋ គ្រាន់តែលើកបដា សម្រែកទាមទារតែប៉ុណ្ណោះ ៕

ចែករំលែកអត្ថបទ