Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

តំណាងចែកចាយ​ផលិតផលថែរក្សាសម្រស់​ DB’s Dimond Skin Care ចូលរួមសិក្ខាសាលា​ពង្រឹងសមត្ថភាពលេីវិស័យអនឡាញ

(ភ្នំពេញ )៖ កាលពីរសៀលម្សិលមិញនេះ ម្ចាស់ប្រេន ផលិតផលថែរក្សាសម្រស់ DB’s Dimond Skin Care លោកស្រី អ៊ំ ចរិយា បានរៀបចំកម្មវិធី សិក្ខាសាលាមួយដោយធ្វេីការជួបជុំតំណាងចែកចាយ ប្រមាណជិត១០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងចំណេះដឹងបន្ថែមដល់តំណាងចែកចាយរបស់ក្រុមហ៊ុន ធ្វេីយ៉ាងណាត្រូវចេះបត់បែនទៅតាមសម័យកាល និងឆ្ពោះទៅកាន់ភាពជោគជ័យ។

នារសៀលថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ អគ្គនាយិកា ក្រុមហ៊ុន lovimex trading co.,LTD លោកស្រី អ៊ំ ចរិយា បានរៀបចំកម្មវិធី សិក្ខាសាលាស្តីអំពី “ការពង្រឹងសមត្ថភាពក្នុងការ ធ្វេីទីផ្សារ និងការលក់ដ៏ឆ្លាតវៃ ក្នុងយុគ្គសម័យ ឌីជីថល” នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ ដោយមានលោក ផេង សៅឆេង ជំនាញទីផ្សារ និងការលក់ ល្បីឈ្មោះ លេីបណ្តាញទំនាក់ទំនងសង្គម ជាគ្រូបង្វឹកក្នុងសិក្ខាសាលាមួយនេះ។ ហេីយនៅក្នុងសិក្ខាសាលានេះផងដែរ ក្រុមហ៊ុន ក៏មានផ្តល់លិខិតបញ្ជាក់ការសិក្សា និងវិញ្ញាប័ណ្ណប័ត្រ ដល់តំណាងចែកចាយឆ្នេីម និងសមាជិកដែលចូលរួម ជិត១០០នាក់នេះផងដែរ។

អគ្គនាយិកា ក្រុមហ៊ុន lovimex trading co.,LTD
លោកស្រី អ៊ំ ចរិយា បានប្រាប់សារព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន លោកស្រីបានដំណេីរការ៤-៥ឆ្នាំហេីយ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនលោកស្រីនាំចូលនូវផលិតផលថែរក្សាសម្រស់ម៉ាក DB’s Dimond Skin Care ។ នេះជាលេីកទី៥ហេីយ ដែលក្រុមហ៊ុន បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព តំណាងចែកចាយ ក្នុងឆ្នាំនេះ ជាទូទៅក្រុមហ៊ុនតែងតែយកចិត្តទុកដាក់មេីលថែតំណាងចែកចាយ ក៏ដូចជាអតិថិជន យ៉ាងយកចិត្តទុកដាក់ ដូច្នេះហេីយទេីបលោកស្រីឧស្សាហ៍ រៀបចំសិក្ខាសាលាដេីម្បីបង្វឹកដល់តំណាងចែកចាយបែបនេះ។

លោកស្រី បានប្រាប់ឲ្យដឹងថា សម្រាប់ក្រុមហ៊ុន លោកស្រី គឺផ្តល់ជូនអតិថិជននូវ ផលិតផលល្អមានគុណភាព ស្តង់ដា និងឆ្លងកាត់ការពិសោធន៍ ពីក្រុមអ្នកឯកទេស ច្បាស់លាស់ ហេីយប្រសិនបេីអតិថិជន ជួបប្រទះបញ្ហាណាមួយ ក្នុងនាម លោកស្រីជានាយិកា គឺតែងតែរកដំណោះស្រាយ និងស្វែងរករូបមន្តផ្សំធ្វេីយ៉ាងណា ឲ្យផលិតផលចេញមកគឺជួយព្យាបាលបញ្ហាដល់អតិថិជន ចំណាយលុយហេីយគឺបានទៅវិញនៅភាពស្រស់ស្អាតពិតៗ។ ហេីយបេីនិយាយដល់តំណាងចែកចាយក៏ដូចគ្នា មុនពួកគាត់លក់ផលិតផលណាមួយជូនអតិថិជន តែងតែយកចិត្តទុកដាក់ស្វែងយល់ពីមូលហេតុទេីបណែនាំអតិថិជនប្រេីផលិតផលទៅចំគោលដៅ។

លោកស្រី បានប្រាប់បន្តទៀតថា សម្រាប់ផលិតផលរបស់ក្រុមហ៊ុនលោកស្រី គឺលោកស្រីមានភាពជឿជាក់ខ្ពស់ ទៅលេីការព្យាបាលនិងថែសម្រស់ ព្រោះថាលោកស្រីគឺមានឯកទេស ខាងស្បែក ដោយបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ហេីយលោកស្រីក៏មានគ្លីនិក សម្រាប់ព្យាបាលផងដែរ។ ដូច្នេះអតិថិជនអាចមានទំនុកចិត្តមកលេីលោកស្រីបាន ព្រោះភាគច្រេីនលោកស្រីតែងជួបផ្ទាល់ជាមួយអតិថិជនដែលមានបញ្ហា ។

លោកស្រី ក៏បានផ្ញេីរសារទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់និងស្វែងយល់ឲ្យច្បាស់ ពីផលិតផលណាមួយឲ្យច្បាស់ជាមុនសិន មុនសម្រេចចិត្តចំណាយថវិកាទិញយកមកប្រេី ព្រោះថាផលិតផលខ្លះថ្លៃហេីយធ្វេីឲ្យមុខរបស់យេីងខូចនិងមានបញ្ហាផងដែរ។ ជៀសវាងរេីសយកផលិតផលធ្វេីឲ្យមុខស្អាតត្រឹមរយៈពេលខ្លី ហេីយអាចប្រឈមបញ្ហាទៅថ្ងៃក្រោយ៕

   

ចែករំលែកអត្ថបទ