Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងព្រោះតែភ្លើងប្រច័ណ្ឌ

កំពង់ធំ៖​ បុរសម្នាក់កើតភ្លើងប្រចណ្ឌ័ដាច់ចិត្តយកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ​ បណ្ដាលឲ្យ​ស្លាប់បាត់បងជីវិតទាំង២នាក់​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះ​បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី​១៣ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបល័្លង្លកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ខ្មាន់កាំភ្លើងជាប្ដីមានឈ្មោះ​ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ​៤៧ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ អ្នកទាំង២មានមុខរប​ លក់បាយ​និងលាងឡាន​ ។

ប្រភពពីសាច់ញាតិបានឲ្យដឹងថា​ ប្ដីប្រពន្ធទាំង២នាក់ធ្លាប់មានរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ពេលកន្លងមកនិងធ្លាប់ប្រើអំពើហឹង្សាទៀតផង​ ដោយសារតែភ្លើងប្រចណ្ឌ័​ ។

សមត្ថកិច្ចបានឲ្យដឹង​ ជនរងគ្រោះទាំង២នាក់ពិតជាមានរឿង​ឈ្លោះគ្នាដោយសារខាងប្ដីប្រចណ្ឌ័ប្រពន្ធទើបឈានដល់​ការយកកាំខ្លីម៉ាកវុលរ៉ូវែ​ បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯង​និង​តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា កាំភ្លើងនេះអាចលាក់​ទុកកាលពីសម័យធ្វើជាទាហាន នៅខេត្តព្រះវិហារ»។

ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ​រួចបានប្រគល់សព​ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ