Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ពលរដ្ឋ២ភូមិ​នៅខណ្ឌឫស្សីកែវ​ សុំឲ្យអាជ្ញាធរ ជួយសម្រួលផ្លូវលេខ៩៣​ ដែលពិបាកធ្វេីដំណេីរពេលមានភ្លៀងជន់លិចរាប់​ម៉ោង

ភ្នំពេញ៖​ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូូវ៩៣​ ចំនួន២ភូមិគឺភូមិចុងខ្សាច់និងភូមិផ្សារតូច​ កំពង់រងផលប៉ះពាល់យ៉ាងខ្លាំង​ ខណៈ​ដែលរដូវវស្សាមកដល់មានភ្លៀងធ្លាក់ជា​រៀង​រាល់ថ្ងៃ​ បណ្ដាលអោយទឹកលិចផ្លូវជា​ច្រេីនម៉ោង​ សូម្បីតែមានភ្លៀង១ម៉ោង​ ទឹក​ដក់លេីងផ្លូវជំរៅត្រឹមជង្គង់​ យ៉ាងហោចណាស់ក៍៨ម៉ោងទៅ៩ម៉ោងដែរទេីបហូរអស់​ ដែលជាហេតុធ្វេីអោយពួកគាត់ពិបាកក្នុងការធ្វេីដំណេីរ​ ជាពិសេសកូនចៅតូចៗ​ ត្រូវបញ្ឈរ​និងជំងឺផ្សេងៗ​ ហេីយមានផ្ទះខ្លះត្រូវលិចទឹកមួយយប់ទល់ភ្លឺក៍មានដែរ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា​ បញ្ហានេះមិនមែនទេីបតែកេីតនោះទេ​ គឺមានយូរ​ណាស់​មកហេីយ​ អោយតែមានភ្លៀងធ្លាក់​ ផ្ទះពួកគាត់ដែលនៅជាប់និងផ្លូវ៩៣​ដែលស្ថិតក្នុងសង្កាត់ទួលសង្កែរ១ខណ្ឌឬស្សីកែវ ជួបបញ្ហាខ្លាំង​ដូចជាម៉ូតូនិងរថយន្តដែលគាត់ធ្វេីដំណេីរបេីកយឺតអាចរលត់ម៉ាសុីន​ តែបេី​បេីកលឿន​ កំពស់ទឹកអាចសាចចូលផ្ទះប្រជាពលរដ្ឋដែលពួកគាត់រស់នៅអមសង​ខាងផ្លូវ​ កេីតជាបញ្ហា។

ជាចុងក្រោយ​ ប្រជាពលរដ្ឋទាំងពីភូមិសូមណូម​ពរ​ ដល់​ លោកអភិបាល​ខណ្ឌឫស្សី​កែវ​ មេតាជួយសម្រួលប្រព័ន្ធលូ​ អោយពួក​គាត់​បានធ្វេីដំណេីរស្រួលផង​ ជាពិសេស​លោកអភិបាលរាជធានីតែម្ដង ពួកគាត់ទាំង​អស់គ្នាសង្ឃឹមថា​ លោកអភិបាល​ និងគិតគូរដល់ប្រជាពលរដ្ឋដែលជួបការលំបាក៕

ចែករំលែកអត្ថបទ