Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាលស្លាប់ភ្លាមៗ​ គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីកន្លែងធ្វើ ការត្រូវរថយន្ដដឹកខ្សាច់កិនបែកក្បាលស្លាប់​យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើត​ឡើង​កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យសង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះមានឈ្មោះ រឹម សាវុធ ភេទ​ប្រុស​ អាយុ៣២ឆ្នាំ​ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខ ។

​យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុជន​រងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​1HI-9170 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម​លុះមកដល់ចំណុចកើតហេតុ​ មុខផ្សារមនោរម្យ បានទាក់ដៃចង្កូតជាមួយរថយន្ត​មួយគ្រឿងមិនចាំម៉ាកបណ្ដាលឲ្យដួល​ ស្រប់
ពេលដែលរថយន្តដឹកខ្សាច់មួយគ្រឿងពាក់​ស្លាក់លេខភ្នំពេញ​3C-5139 បើកស្របគ្នាមកពី​ក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅកិន​បែកក្បាលស្លាប់ភ្លាមៗ​ នៅនិងកន្លែង​ គួរឲ្យរន្ធត់​ ។
​ប្រភពបន្តថា​ បន្ទាប់ពីកិនជនរងគ្រោះហើយអ្នកបើករថយន្តដឹកខ្សាច់​បានចុះរត់គេច​ខ្លួន​បាត់ស្រមោល​ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង​ យករថយន្ដនិង ម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ កសាងសំណុំរឿង​ចាត់ការបន្តតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ