Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ចុមយក្ស!បាឌីស្កូ ស្កាយ ឡាញជាប្រភពចែកចាយគ្រឿងញៀនដ៏ធំនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើសគ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ សហការ​សម្រប​សម្រួល​ដោយលោក លឹម ប៊ុនហេង ព្រះរាជ្ញរង​អមសាលាដំបូងខេត្តព្រះសីហនុ បាន​ចុះ​បង្ក្រាប​ទីតាំង​ ចែកចាយ​និងប្រេី​ប្រាស់​ថ្នាំ​ញៀន​ ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង​ នៅក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) ​កិច្ចប្រតិបត្តការណ៍នេះបានធ្វើឡើងកាលពី វេលា​ម៉ោង០​១និង ៤៥នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៦សីហា២០១៨
សមត្ថកិច្ចឃាត់​ខ្លូន​ជនសង្សយ័ចំនួន​៥៣ នាក់​ ស្រី៧នាក់​ ក្នុងនោះមានជនជាតិ​ចិន​១០នាក់ ជនជាតិឥណ្ឌូ​នេស៊ី​១៧​នាក់​ ជនជាតិកូរ៉េ​២នាក់​ ដែលភាគ​ច្រើន​ជា​បុគ្គលិក​បំរេី​ការ​ងារ​ក្នុង​កាស៊ីណូ​ហ្គោដិន​ស៊ី​ និងកាសុីណូ​ តុង​ហ្វាង​មិន​ជូ​ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ ចំនួន​២​៤​នាក់​។
ចាប់​យកបានថ្នាំញៀន​ ខេតា​មីន​ និង​ អិច​ស្តា​ស៊ី​ ចំនួន២៦កញ្ចប់​ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤ដប ។
ក្រោយពេល​ពេល​ធ្វេី​តេស្ដ​អ្នក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ថ្នាំ​ញៀន​។ លោកស្នងការបញ្ជាក់ថា ពេល​ឆ្មក់​ចូល​ឆែកឆេរ​ ជនសង្សយ័​ទាំង​នោះ​កំពុង​ប្រេី​ប្រាស់​ជាក់​ស្តែង​ តែ​ម្តង​៕

ចែករំលែកអត្ថបទ