Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថខេត្តតាកែវ​ ឃាត់ខ្លួនជនសង្ស័យ​១៤នាក់សំងំប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់​យីហោ(៦៦)

ខេត្តតាកែវ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តតា​កែវ​ បើកប្រតិបត្តិការណ៍បង្ក្រាបករណីចែក​ចាយនិងប្រើប្រាស់គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យប្រុសស្រីចំនួន១៤នាក់រួមទាំង​ម្ចាស់ផ្ទះសំណាក់​ផងដែរ​ ។
ប្រតិបត្តការណីបង្ក្រាបនេះបានធ្វើឡើងនៅ​ព្រឹក​ថ្ងៃទី៦ ខែឧសភាឆ្នាំ​២០២០​ នៅចំណុច​ផ្ទះ​សំណាក់​យីហោ(​ ៦៦​ ) ស្ថិត​នៅក្នុង​ភូមិ​ព្រហូត សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ​ ខេត្ត​តា​កែវ​ ។

យោងតាម​របាយការណ៍របស់កងរាជអាវុធ​ហត្ថបាន​អោយដឹងថា ម្ចាស់​ផ្ទះ​សំណាក់​នោះ​មាន​ឈ្មោះ ហិន ហាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ ចំណែក​ភ្ញៀវទាំង​១៣នាក់ មាន​ស្រី​៦នាក់ និង​ប្រុស​៧នាក់។

ដោយឡែកវត្ថុតាងដកហូត​បាន​រួម​មាន៖
-ម្ស៉ៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន​០៤កញ្ចប់
-សំភារះសេពថ្នាំញៀនមួយចំនួនធំ
-ដាវដែកចំនួន០៣ដើម
-ម៉ូតូចំនួន០៤គ្រឿង

បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ​ចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ