Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជា មុខសញ្ញាជួញដូរគ្រឿង ញៀនយ៉ាងសកម្មនៅស្រុកថ្មគោល

បាត់ដំបង៖ កំលាំងនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនខុស ច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតថ្នាំញៀននិងអាវុធកែច្នៃមួយចំនួន
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលា ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី០៤ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចព្រៃទួលភូមិ ព ពាលខែ ឃុំអូរតាគី ស្រុកថ្ម គោ ល ខេត្តបាត់ ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុង គឹមសឿត ភេទប្រុសអាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ពពាលខែឃុំអូរតាគី ស្រុកថ្មគោល ខេត្តបា ត់ ដំបង ។

សមត្ថកិច្ចបន្តថា ចំពោះវត្ថុតាងចាប់យករួម មាន ៖ ១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន១៦ថង់តូចសង្ស័យជាសារធាតុ ញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE
២-កាំភ្លេីងខ្យល់ចំនួន០៤ដេីម
៣-ជញ្ជេីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
៤-កាំបិតសាមុរ៉ៃចំនួន០១
៥-ដបសំរាប់ជក់គ្រឿងញៀន ចំនួន០១និងដែក កេះចំនួន០១
៦-ទុយយោជ័រចំនួន០២ដុំ
៧-ថង់កិបសម្រាប់ច្រករំលែកថ្នាំ ញៀន មួយចំនួន ទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចធ្វើការសាកសួរដើម្បីកសាងសំណុំ ចាត់ការបន្តតាមនិតិវិធីច្បាប់៕


ចែករំលែកអត្ថបទ