Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក វរសេនីយ៍ឯក ម៉េង វិមានតារា ថ្លែង អំណរគុណនិង កោតសរសើរដល់ កងកម្លាំងនគរបាលខណ្ឌមានជ័យ

ភ្នំពេញ៖ ពិតជាគួរឲ្យគោរព និងកោត សរ សើរ នូវទឹកចិត្តដ៏ ល្អប្រពៃ របស់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះកូនចៅ នៅក្រោមឱវ៉ាទ ! នេះបើយោងតាម គណនី ហ្វេស ប៊ុក ដែលមានឈ្មោះ Vimean Dara បានសរសេរ បង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក មានខ្លឹមសារថា សូមគោរពថ្លែង អំណរគុណ និង កោតសរសើរដល់ កងកម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាល ខណ្ឌ មានជ័យទាំងអស់ ដែលបាន ខិតខំ ប្រឹង ប្រែងបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន និងអនុវត្តន៍នូវប្រសាសន៍ណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទទួលបានជោគជ័យយ៉ាងល្អប្រសើរ ទោះជាមានចំណុចខ្វះខាតខ្លះក៍បងប្អូនកងកម្លាំងទាំងអស់គ្នាតែងតែជំនៈគ្រប់ឧបសគ្គសាមគ្គីផ្ទៃក្នុងខិតខំសម្រេចឲ្យ បានតាមបទបញ្ជារបស់ថ្នាក់លើដែលបាន ដាក់ជួន ! ទោះជាក្នងស្ថានភាពបច្ចប្បន្នមាន ជំងឺកូវិដ-១៩ វាយលុកខ្លាំង និងក៍ជាកត្តាចំបង ដែលពិភពលោក ព្រមទាំងកម្ពុជាយើង
កុំពុង តែព្រួយបារម្ភយ៉ាងណា! យើងជា នគរបាលជាតិ ត្រូវបម្រើប្រជាពលរដ្ឋ គឺនៅ តែ លះបង់ការជួបជុំគ្រួសារ ពេលវេលា រួមទាំងក្តីសុខផ្ទាល់ខ្លួន មកបំពេញ ភារកិច្ចដែលថ្នាក់ដឹកនាំ ប្រគល់ជូន បានយ៉ាងខ្ជាប់ខ្ជួន ដើម្បីផ្តល់ភាពសុខសាន្តដល់បងប្អូនប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យដោយ ក្ដីក្លាហាន បំផុត។

ខ្លឹមសារនៅក្នុងគណនីហ្វេសប៊ុកដដែលបាន បន្ត ទៀតថា សូមឲ្យកងកម្លាំងនគរបាល ទាំងអស់ បន្តសកម្មភាពដ៏ល្អនេះជាបន្តទៀតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋលោក សប្បាយចិត្ត ។

បន្ទាប់មក នៅឃ្លាបញ្ចប់ លោក វរសេនីយ៍ឯក ម៉េង វិមានតារា បាន បួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោកជួយថែរក្សាការពារបងប្អូន កង កម្លាំងនគរ បាលខណ្ឌមានជ័យ និងប្រជាពល រដ្ឋ សូម ទទួល បាន សុខភាព ល្អបរិបូរណ៌គ្រប់ៗគ្នា៕

     

ចែករំលែកអត្ថបទ