សន្តិសុខ​សង្គម

តាកញ្ចាស់ល្មោភកាមវ័យ៧៨ឆ្នាំម្នាក់រំលោភចៅស្រីបង្កើតអាយុ៨ឆ្នាំនៅពោធិ៍សាត់

ពោធិសាត់៖​ តាចាស់វ័យ៧៨ឆ្នាំម្នាក់ត្រូវនគរ​បាលចាប់ខ្លួនក្រោយធ្វើសកម្មភាពរំលោភ​ចៅស្រីបង្កើតអាយុ៨ឆ្នាំ​ មិនបានសម្រេច​កាលពីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២០​នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្មំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លឹម មុយ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅ​ភូមិឃុំកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ម.ក.ញ អាយុ៨ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបានបន្តថា​ មុនពេលកើតហេតុ​ជនសង្ស័យបាននាំចៅស្រីបង្កើត(​ជនរង​គ្រោះ)​ទៅយកទឹកក្រូច និងលុយនៅផ្ទះរបស់ខ្លួន លុះពេលដល់ជនសង្ស័យបានឲ្យចៅស្រីឡើងលើផ្ទះ​ រួចហើយជនសង្ស័យដែលត្រូវជាជីតាបង្កើតបានចាប់ចៅស្រីផ្ដួលទៅលើក្ដារ ហើយចាប់សំរាតខោធ្វើសកម្ម​ភាព​យកប្រដាប់ភេទខ្លួន ដាក់ញុលៗទៅលើ​ប្រដាប់ភេទក្មេងស្រីមួយសន្ទុះ ធ្វើឲ្យក្មេង​ស្រីរងគ្រោះឈឺ ក៏ច្រានជនសង្ស័យចេញ រួចងើបស្លៀកខោរៀងៗខ្លួន(ដោយរំលោភមិនបានសម្រេចនោះទេ) បន្ទាប់ពីធ្វើសកម្ម​ភាពស្មោកគ្រោក​ រួចមកជនសង្ស័យបានហាមចៅស្រីមិនឲ្យនិយាយប្រាប់អ្នកណា​ម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ​!​ រហូតដល់​ពេលល្ងាចថ្ងៃដដែលកុមារីរងគ្រោះបាន​យក​រឿងរ៉ាវដែលជីតារបស់ខ្លួនប្រព្រឹត្តិមកលើខ្លួន​ប្រាប់ម្ដាយបង្កើតតាមដំណើររឿង។
បន្ទាប់ពីស្តាប់ការរៀបរាប់របស់កូនស្រីអំពី​ដំណើររឿងស្មោកគ្រោក​ដែលជនសង្ស័យ​ជាជីតាបង្កើតរួចរាល់​ ​ម្ដាយជនរងគ្រោះមាន​ការអាណិតអាសូរកូនស្រីជាពន់ពេក​និងបាន​ខឹងទៅជនសង្ស័យយ៉ាងខ្លាំង​ ក៏បាននាំកូន​ស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ។

លុះព្រឹកឡើងថ្ងៃទី២៨ខែមេសាឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី​ លោក​ ​អធិការ​នគរបាលស្រុកភ្នំក្រវាញ​ ក្រោយពេលទទួល​ពាក្យបណ្តឹងរួចលោកបានចាត់កម្លាំង ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ លាចទៅដល់ផ្ទះជនសង្ស័យ ឈ្មោះ លឹម មុយ ដើម្បីឃាត់ខ្លួនយកមកសួរនាំ តែ​មិនឃើញជនសង្ស័យ នៅផ្ទះរហូតមកដល់ព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០នេះ ទើប​សមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានយក​មកធ្វើការសួរនាំ​ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ