Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរគាស់បង្អួចរោងចក្រចូលលួចទូដែកយកលុយជាង១លានដុល្លារ

កំពង់ស្ពឺ៖ ចោរគាស់បង្អួចដាក់កង្ហារបូមខ្យល់ចូលលួច យកទូដែក នៅក្នុង រោងចក្រ ដេរ កាបូប “អិ ម អេ ហ៊ែ ន ប៊ែ ក ខេ ម បូ ឌា ខូ អិ ល ធី ឌី យកលុយអស់ជាង១លានដុល្លា
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី០៤ខែសីហាឆ្នាំ២០១៨ នៅចំណុចរោងចក្រខាងលើ ស្ថិតក្នុងភូមិព្នៅ ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពបានឲ្យដឹងថា រោងចក្រដែលកើតហេតុខាងលើ គឺមាន ក្រុម សន្តិសុខ យីហោ “PTS” ចំនួន ០៤នាក់នៅយាមទាំងយប់ទាំងថ្ងៃ តើហេតុអីបានជា នៅតែមាន ក្រុមចោរចូលលួចយកទូដែកបានទៀត។
លុះពេលដែលអ្នកការសែតទៅថតយកព័ត៌មាន កម្លាំង សន្តិសុខ និងជំនួយការរដ្ឋបាល រោងចក្រមិនឲ្យចូលថតឡើយ សង្ស័យ ក្រុម សន្តិសុខ និង រដ្ឋបាល ខ្លាច បែកធ្លាយរឿង អ្វីមួយទើបមិនឲ្យអ្នកកាសែតចូល ដូច្នេះ ។ ដោយឡែកកម្លាំងនគរបាល ស្រុកសំរោងទង បានត្រឹមតែចុះមកធ្វើកំណត់ហេតុតែប៉ុណ្ណោះ។ ប្រភព ដ៏ដែលបានបន្តថា នៅមូលដ្ឋានទឹកដីខេត្តកំពង់ស្ពឺ ជាញឹកញាប់តែងតែមានសកម្មភាពចោរលួចចោរប្លន់តែកម្លាំងសមត្ថកិច្ចបានត្រឹមតែមកធ្វើកំណត់ហេតុមិន សូវដែលស្រាវជ្រាវតាមរកចាប់ពួកចោរទាំងនោះបានឡើយ ។

បច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់បានកំណត់មុខសញ្ញានិងចាប់ខ្លួនក្រុមជនសង្ស័យបាននៅឡើយទេ ៕