ព័ត៌មាន​ជាតិ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​ទី​០៤ខែ​សីហាឆ្នាំ​២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ទីរ​ជំនាញ និង​មន្ត្រី​ ជំនាញ សាលា​រាជធានីភ្នំពេញ ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វា​រចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំងដែល​រងគ្រោះ​បាត់ស្រុតច្រាំងទន្លេប្រវែង​ប្រមាណ ៦០ម និងចូលសាច់ផ្លូវជាង​១០​ម៉្រែត​ ជាហេតុនាំអោយពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​តាគង់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ។​

ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បាន​ណែនាំឱ្យមន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​ធនធាន​ទឹក​រាជធានីភ្នំពេញ សិក្សា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការ​បាត់ស្រុតបន្ថែមទៀត ដោយ​យក​ថ្ម​មក​ចាក់ទប់​មាត់​ច្រាំងដែល​បាត់ស្រុត ៕

ចែករំលែកអត្ថបទ