Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសម្នាក់ត្រូវរថយន្តមិនចាំម៉ាកកិនស្លាប់​ និងយុវជន២នាក់ទៀត​រងរបួស​ធ្ងន់

​ភ្នំពេញ​ ៖​ រន្ធត់ណាស់​ រថយន្តមិនចាំម៉ាក​មិន​ចាំស្លាកលេខ​ បើកប៉ះដៃចង្កូតម៉ូតូបណ្ដាល​ឲ្យដួលនិងកិនក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអធម៌​ និងយុវជន២នាក់ទៀត​របួស​ធ្ងន់​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៨និង៣០​នាទីយប់ថ្ងៃ​ទី២៦ខែមេសាឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវបេតុង​ ច្រកចូលវត្តព្រៃស្ពឺ​ ក្នុងភូមិស្រែជំម្រៅ​ សង្កាត់ចោមចៅ២​ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

​សពក្មេងប្រុសរងគ្រោះឈ្មោះ​ សុង​ ម៉េង​យ៉ុង​ ភេទប្រុស​ អាយុ១១ឆ្នាំ​ មុនរបបសិស្ស​ ស្នាក់នៅជាមួយឪពុកម្ដាយ​ ក្នុងភូមិព្រៃព្រីងខាងត្បូង៣​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ រីឯយុវជនរង​គ្រោះ២នាក់ទៀតនៅមិទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុ​ បានឲ្យដឹងថា​ មុនដំបូងឃើញរថយន្តមួយគ្រឿងម៉ាក​សាយ៉ុង​ មិនចាំស្លាកលេខ​ បានធ្វេីដំណេីរ​តាមបណ្ដោយផ្លូវបេតុងចំណុចកេីតហេតុ ទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុក៏ប៉ះដៃចង្កូតជាមួយម៉ូតូជនរងគ្រោះម៉ាក ហុងដាឌ្រីម​ ស៊េរី២០២០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1IF-4971ដែលធ្វេីដំណេីរបញ្ច្រាស់​ទិសគ្នា​បណ្ដាលឲ្យដួល​ ធ្វេីឲ្យក្មេងប្រុសរង​គ្រោះម្នាក់ដួលចូលក្រោមកង់រថយន្តកិនស្លាប់នៅនិងកន្លែង​ រីឯយុវជន២នាក់ទៀត​ដែលរួមដំណេីរជាមួយរងរបួសធ្ងន់​ ​ត្រូវបាន​ប្រជាពលរដ្ឋទាក់ទងរថយន្តសាមុយដឹកយក​ទៅសង្គ្រោះភ្លាមៗ​ផងដែរ​ ។ ក្នុងករណីគ្រោះ​ថ្នាក់ចរាចរណ៍ខាងលេីនេះ​ រថយន្តបង្កមិន​បានឈប់ទទួលខុសត្រូវនោះទេ​ ដោយបាន​ព្យាយាមបេីកគេចបាត់ស្រមោល​ ។

​ក្រោយកេីតហេតុ​ គេឃើញម្ដាយបង្កេីត​រួមនិងសាច់ញាតិក្មេងប្រុសរងគ្រោះបានចុះមក​ដល់ទ្រហោយំទួញសោកយ៉ាងខ្លាំង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅ​សមត្ថកិច្ចជំនាញចរាចណ៍​ខណ្ឌឲ្យមកធ្វេីការ​វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់​ញាតិនិងក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ចែករំលែកអត្ថបទ