Thursday, April 18, 2024
Latest:
ព័ត៌មាន​ជាតិ

គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ! ករណីឆ្លង COVID-19 លើលោកកើនដល់ ១.៦៩លាននាក់, ស្លាប់ជាង១សែននាក់, អាមេរិករ៉ាប់រងករណីឆ្លងកន្លះលាននាក់តែឯង

 Worldometer ៖ បើយោងតាមទិន្នន័យ ពីគេហទំព័រអន្តរជាតិ Worldometer បានឱ្យដឹងថា គិតត្រឹមម៉ោង៨៖០០នាទីព្រឹក ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ១,៦៩៧,៨០២ករណី ក្នុងនោះបាត់បង់ជីវិត ១០២,៦៩៣នាក់ និងជាសះស្បើយ ៣៧៦,១៨៤នាក់។

សម្រាប់ប្រទេសចំនួន ០៥ កំពូលៗដែលបន្តមានមនុស្សស្លាប់ និងឆ្លងជំងឺ COVID-19 យ៉ាងគំហុកជាប្រចាំថ្ងៃនោះមានដូចជា៖

១. សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៥០២,៣១៨ករណី ក្នុងនោះស្លាប់ ១៨,៧២៥នាក់ និងជាសះស្បើយវិញ ២៧,៣១៤នាក់។

២. អេស្ប៉ាញមានករណីឆ្លងសរុប ១៥៨,២៧៣ករណី ក្នុងនោះស្លាប់ ១៨,០៨១នាក់ និងជាសះស្បើយវិញ ៥៥,៦៦៨នាក់។

៣. អ៉ីតាលីមានករណីឆ្លងសរុប ១៤៧,៥៧៧ករណី ក្នុងនោះស្លាប់ ១៨,៨៤៩នាក់ និងជាសះស្បើយ ៣០,៤៥៥នាក់។

៤. បារាំងមានករណីឆ្លងសរុប ១២៤,៨៨៩ករណី ក្នុងនោះស្លាប់ ១៣,១៩៧នាក់ និងជាសះស្បើយវិញ ២៤,៩៣២នាក់។

៥. អាល្លឺម៉ង់មានករណីឆ្លងសរុប ១២២,១៧១ករណី នោះស្លាប់ ២,៧៦៧នាក់ និងជាសះស្បើយឡើងវិញ ៦៥,៤៩១នាក់។

គួរបញ្ជាក់ថា បើពិនិត្យតាមតួលេខចុងក្រោយពី Worldometer ក្នុងចំណោមករណីឆ្លងទូទាំងពិភពលោក ១.៦៩លាននាក់ សហរដ្ឋអាមេរិករ៉ាប់រងរហូតដល់កន្លះលាននាក់តែឯងទៅហើយ។ បន្ថែមពីនេះ បើពិនិត្យមើលលើអត្រានៃមនុស្សស្លាប់វិញ សហរដ្ឋអាមេរិកនឹងលោតរំលងអ៉ីតាលី ក្លាយជាប្រទេសមានមនុស្សស្លាប់ ច្រើនជាងគេបំផុតដោយសារជំងឺ COVID-19 ក្នុងពេលឆាប់ៗជាមិនខាន៕

ចែករំលែកអត្ថបទ