Monday, December 9, 2024
Latest:
អន្តរជាតិ

ហួសចិត្ត!ដឹងរឿង ៩ យ៉ាងពី Bella Ranee ក្រោយល្បីល្បាញខ្លាំង

Bella Ranee គឺជាតារា សម្ដែងថៃប្រចាំប៉ុស្តិ៍លេខ ៣ ដែលបានចូលប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំនិង តែង មានរឿងល្បីអាចធ្វើឲ្យមហាជនស្គាល់នាងកាន់តែច្រើន។
ដូចនេះដើម្បីស្គាល់នាង កាន់តែច្បាស់សូមមកដឹងរឿងរ៉ាវមួយចំនួនដូចតទៅ៖

១. Bella Ranee កើតនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៨៩។
២. នាង ជាកូនកាត់ថៃអង់គ្លេស។
៣. ឪពុករបស់នាងជាជនជាតិអង់គ្លេសមានឈ្មោះថា Arnold Campen ហើយម្ដាយវិញជាជនជាតិថៃមានឈ្មោះ Pranee Campen។
៤. នាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ទំនាក់ទំនងពីសាកលវិទ្យាល័យ Thammasat។
៥. Bella Ranee បានចូលសិល្បៈក្រោមការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងតារាមានឈ្មោះ A-Supachai. ប៉ុន្តែក្រោយមកពេល នាង បញ្ចប់កុងត្រាជាមួយ A នាង ក៏បានប្ដូរទៅធ្វើការជាមួយ Hub Sub វិញទល់សព្វថ្ងៃ។
៦. ក្នុងឆ្នាំ ២០២២ នាង បានសម្ដែងរឿងដំបូងមានចំណងជើងថា ‘Roy Marn’ ជាមួយ Boy Pakorn និង Margie Rasri (ប៉ុន្តែជា តួ រង)។

៧. ឆ្នាំ២០១៣ Bella ក៏ស្រាប់តែមានឱកាសបានសម្ដែងជាតួឯកក្នុងរឿង “Pon Prom Onlaweng” ជាមួយ Boy Pakorn។
៨. កេរ្តិ៍ឈ្មោះ របស់នាងហក់ឡើងលឿនបំផុតជាលើកដំបូងពេលសម្ដែង រឿង “Suparburoot Jutathep: Khun Chai Putipat” ជាមួយ James Jirayu។ រហូតដល់ឆ្នាំ ២០១៧ នាងស្រាប់តែ ហ់ក់ឡើងខ្លាំងបន្ថែមទៀតជាលក្ខណៈទ្រង់ទ្រាយធំពេលសម្ដែងរឿង “បុព្វេសន្និវាស” ជាមួយ Pope Thanawat។

៩. បច្ចុប្បន្នបេះដូង នាង មិននៅទំនេរ ទេព្រោះ នាង មានម្ចាស់ទៅហើយគឺតារាសម្ដែង Weir Sukollawat។ ពួកគេស្រឡាញ់គ្នា ៦ឆ្នាំ ហើយ៕