Tuesday, April 16, 2024
Latest:
នយោបាយព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន ថានឹងកាត់ទឹកដីអរិយក្សត្រ និងខាងល្វាឯម ធ្វើជាខណ្ឌមួយរបស់រាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា នៅពេលខាងមុខ នឹងមានការកាត់ទឹកដីខេត្តកណ្តាល មួយចំនួនទៀត នៅត្រង់ចំណុចអរិយត្សក្រ និងល្វាឯមធ្វើជាខណ្ឌមួយ របស់រាជធានីភ្នំពេញ។ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ បានថ្លែងថា នៅពេលធ្វើស្ពានឆ្លងទៅអរិយក្សត្រ រួចហើយក៏នឹងមានការកាត់ ទឹកដីខាងល្វាឯម អរិយក្សត្រមកធ្វើជាខណ្ឌមួយ របស់រាជធានីភ្នំពេញផងដែរ។

ការបង្ហាញពីគម្រោងក្នុងការ កាត់ទឹកដីបញ្ចូលមករាជធានី ភ្នំពេញនេះ ត្រូវបានសម្តេចតេជោ បានលើកឡើងថា នឹងធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃជាងមុន។

សម្តេចបន្តថា កន្លែងនេះត្រូវបានធ្វើស្ពានចំនួន ២ថែមទៀត ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារទៅកាន់អរិយត្សក្រ និងស្ពានមួយទៀតធ្វើផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយ ទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។ ចំណុចនេះសម្តេចអះអាងថា ព្រោះសម័យនេះ ជាសម័យក្នុងការជំរុញការខិតខំ ធ្វើបន្តទៀតដើម្បីឲ្យប្រទេសជាតិរីកចំរើន៕

ចែករំលែកអត្ថបទ