Wednesday, April 24, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

សូមកុំដាច់ចិត្តអូសរំលងអី គ្រួសារក្រីក្រកំព្រាឪពុកម្ដាយ​ ផ្ទះជិតរលំកំពង់ដង្ហោយរកជំនួយពីសប្បុរសជនឲ្យជួយ

តាកែវកូនកំព្រាឪពុកម្ដាយមួយគ្រួសារដាច់ចិត្តលេីកដៃសុំអង្វរដល់សប្បុរសជនសូមជួយពួកគាត់ខណៈដែលម្ដាយបានស្លាប់ចោលអស់រយៈពេលជាង៥ឆ្នាំមកចំណែកឪពុកបានចេញទៅធាក់សុីក្លូរនៅភ្នំពេញបាត់ឈឹងទៀតហេីយផ្ទះពួកគាត់ពុកជេីងសរសរទ្រេតជិតរលំផងដែរមានទីតាំងស្ថិតនៅភូមិស្វាយជ្រុំសង្កាត់បារាយណ៍ក្រុងដូនកែវខេត្តតាកែវ

យោងតាមប្រភពពីក្រុមគ្រួសារក្រីក្រកំព្រាបានប្រាប់ក្រុមការងារយេីងអោយដឹងថាគាត់មានឪពុកឈ្មោះឡុងវណ្ណាមុខរបរអូសរទេះបន្លែនៅផ្សារតាកែវ(ពីមុន)​ ម្ដាយ មានឈ្មោះសុខឡៃមុខរបរនៅផ្ទះ​(ស្លាប់) និងមានបងប្អូនចំនួន៧នាក់ស្រីទាំអស់ ចំណែកកូនបងមានអាយុ២៩ឆ្នាំនិងប្អូនពៅអាយុ៩ឆ្នាំដោយសារជីវភាពក្រីក្រខ្វះខាត់ខ្លាំងពេកពួកគាត់មិនបានរៀនសូត្រសូម្បីតែម្នាក់សោះឡេីយ។

ក្រោយពីម្ដាយបស់ពួកគាត់បានស្លាប់ឪពុកបានចេញទៅរកការងារធ្វេីនៅភ្នំពេញ(ធាក់ សុីក្លូ)និងបានផ្ញេីលុយអោយកូនក្នុងមួយខែ៣០០០០៛ទៅ៤០០០០រៀលដែរ តែរយៈមួយរយៈនេះបាត់ដំណឹងសូន្រឈឹងចំណែកកូនកំព្រាទាំង៧នាក់បានទៅធ្វេីការសុីឈ្នួលគេចិញ្ចឹមបងប្អូនខ្លះនៅជាមួយអ្នកជិតខាងលំបាក់បំផុត។

ដោយឃើញភាពលំបាកវេទនាទើបប្រជាពលរដ្ឋជិតខាងនៅភូមិស្វាយជ្រុំសង្កាត់បារាយណ៍ក្រុងដូនកែវខេត្តតាកែវសូមសំណូពរអោយក្រុមភ្នាក់ងារសារព័ត៌មានជួយផ្សព្វផ្សាយដំណឹងដ៏កំសត់មួយនេះដល់សប្បុរសជនដែលគាត់មានចិត្តមេតាជួយក្រុមគ្រួសារក្មេងកំព្រាទីទាល់ក្រទាំងនេះផងពិបាកភ្នែកមេីលណាស់ផ្ទះពួកគាត់ដំបូលប្រក់មេឃ សរសរដ្រេតជិតរលំទៀតពេលមានភ្លៀងខ្យល់ម្ដងៗរត់ជ្រកក្រោមផ្ទះគេទាំងយប់ក៍មានពិបាក់ណាស់ដោយសារខ្លួនទីទល់ក្រនិងជាក្មេងកំព្រាសុទ្ធតែស្រីៗទៀត រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពេលខ្លះដាច់បាយម្តងៗបានអ្នកជិតខាងមានចិត្តអាណិតអាសូរជួយផ្តល់ចំណីអាហារខ្លះៗដល់ពួកគាត់ផងដែរ។

សង្ឃឹមថានៅពេលសប្បុរសជនដែលមានចិត្តសប្បុរសធម៌បានឃើញហើយនឹងបានជួយឧបត្ថមដល់គ្រួសារមួយនេះផង  សូមទំនាក់ទំនងតាមរយះលេខទូរសព្ទ័អ្នកជិតខាង015-306876 សូមអគុណ

ចែករំលែកអត្ថបទ