Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

មុននេះបន្តិចអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្ទឹងត្រែងក្បែរង្វង់​មូល​

ស្ទឹងត្រែង​៖ ​(​ ព័ត៌មានបឋម)​ យោងតាមសេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៥​និង​៣០​​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ខែ​​មករា​ឆ្នាំ២០២០នេះ ​អគ្គិភ័យ​ បានឆាបឆេះ​ផ្ទះរបស់ប្រជាពលរដ្ឋយ៉ាង​សន្ធោសន្ធៅ​ នៅ​ចំណុច​ក្បែរង្វង់​មូល​ក្រុង​ស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​

សេចក្ដី​រាយការណ៍​បានអោយដឹងទៀតថា ​ពេលកើតហេតុភ្លាមៗ​ កម្លាំងអន្តរាគមន៍​ពន្លត់​អគ្គីភ័យបានចេញរថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ ជួយ​បាញ់ពន្លត់ផងដែរ​ ។ ​​ចំពោះ​មូលហេតុ​ ដែល​បណ្ដាលអោយមានការ​ឆាបឆេះ​នេះ ​នៅ​មិន​ទាន់​ដឹង​ច្បាស់នៅឡើយ​ទេ។ ព័ត៌មាន​ពិស្ដារ​យើងនិងផ្សាយជួននៅ​ពេល​ក្រោយ៕

ចែករំលែកអត្ថបទ