Tuesday, October 13, 2026
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! បុរសម្នាក់ត្រូវរថយន្ត​បែន​ដឹក​ដីកិនស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ រថយន្តបែនដឹកដីបើកបរក្នុងល្បឿនលឿនខ្វះការ​ប្រុងប្រយត្ន័ជ្រុលទៅប៉ះម៉ូតូ​ (កូនទា)​ ដែលជិះដោយបុរសម្នាក់បណ្ដាល​ឲ្យដួល​ រួចរថយន្តកិនពីលើជនរងគ្រោះខ្ទេចខ្លួនមើល​លែង​ស្គាល់ស្លាប់គួរឲ្យរន្ធត់

គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ​២១៧ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ​មា​នជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ​នោះទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរក​សាច់ញាតិ ។​ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ តាំង ពិសិទ្ធ ភេទប្រុស អាយុ២៧​ឆ្នាំមុខរបរបើកបរថយន្ត មានទីលំនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​ឲ្យដឹងថា នៅមុនពេលកើតហេតុគេបាន​ឃើញបុរសរងគ្រោះជិះម៉ូតូ(​ កូនទា​ )១គ្រឿងពណ៌ផ្កាឈូកលាយស ពាក់ស្លាក​លេខ​ភ្នំពេញ​ 1GV-0473​ ធ្វើដំណើរតាមបណ្ដោយ​ផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុង​ល្បឿនល្មម ខណៈមកដល់ចំណុចកើត​ហេតុស្រាប់តែមានរថយន្តបែនដឹកដី​១គ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2810 បើក​មកពីក្រោយធ្វើដំណើរស្របទឹសគ្នាក្នុងល្បឿនលឿន មិនប្រយត្ន័ក៏ជ្រុលទៅប៉ះម៉ូតូ​បណ្ដាលឲ្យដួល​ រួចកិនជនរងគ្រោះទាំង​កំរោល ខ្ទេចសព រាយពេញផ្លូវ ស្លាប់គួរឲ្យសង្វេក​ ។

ប្រភពបន្តថា​ បន្ទាប់ពីបង្កហេតុភ្លាមៗអ្នកបើក​បរមិនព្រមឈប់ទទួលខុសត្រូវនោះទេបែជា​ព្យាយាមបើករថយន្តបន្តដំណើរទៅបំណងគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដែលឃើញ​ហេតុការណ៍នាំគ្នាជួយអន្តរាគមន៍ដេញតាម​ឃាត់បានទាំងអ្នកបើកបរនិងរថយន្ត​ ប្រគល់​ឲ្យសមត្ថកិច្ច​ នគរបាលប៉ុស្តិ៍​ ស្ទឹងមានជ័យ២​យកទៅធ្វើការសាកសួរ​  ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង​ទៅសមត្ថកិច្ចជំនាញ​មកវាស់​វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធី នៃច្បាប់​ ។ ចំណែកសពជនរងគ្រោះ ត្រូវ​សមត្ថកិច្ចធ្វើកំណត់ហេតុរួចឲ្យខាងរថយន្ត​សាមុយដឹកយកទៅតម្កល់នៅវត្តស្ទឹងមាន​ជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ