Tuesday, April 16, 2024
Latest:
ព័ត៌មាន​ជាតិ

ខ្លាំងមែន! អភិបាលខេត្តកំពង់ឆ្នាំង​ ជឿគ្រូហោ​ ភ្លេចគិត យករូបិយប័ណ្ណខ្មែរ ដើរជាន់ប្រមាថ​ព្រះបរមរតនកោដ្ឋ

កំពង់ឆ្នាំង÷​ បន្ទាប់ពីបែកធ្លាយរូបភាព២ទៅ ៣សន្លឹកក្នុង ពិធីសូត្រមន្តឡេីងគេហដ្ឋានថ្មីដ៏ធំស្កឹមស្កៃ​ របស់លោក អភិបាលខេត្តកំពង់​ឆ្នាំង លោក​ ឈួរ ច័ន្ទឌឿនកាលពីថ្ងៃទី ០៩​ខែមករាឆ្នាំ២០២០​ ដែលសាច់ញាតិរបស់លោក​បានបង្ហោះលើបណ្ដាញសង្គមហ្វេស​ប៊ុក កន្លងមកធ្វើឱ្យ មហាជនទូទាំងប្រទេសផ្ទុះការរិះគន់ ដោយលើកឡើងថា​ អភិបាល​ខេត្តកំពង់ឆ្នាំងរូបនេះ មិនគួរធ្វើរឿងផ្ដេស​ផ្ដាសបែបនេះសោះយករូបិយប័ណ្ណប្រាក់​ដែលមានរូបព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរព​ស្រលាញ់ទ្រង់ មកក្រាលលើកាំជណ្ដើរផ្ទះហើយដេីជាន់ពីលើអញ្ចឹងសោះ​ នេះជាកា​ប្រមាថ ដ៍ធ្ងន់ធ្ងរទៅលេី ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ ចាប់​តាំងពីលោកឈួរ ច័ន្ទ​ ឌឿន​មកកាន់តំណែងជា​ អភិបាលខេត្តកំពង់ឆ្នាំង​និងអតីតជា​មេ​បញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ឆ្នាំង គាត់តែងតែធ្វើរឿងប្លែកៗធ្វើឲ្យមហាជន​មាន​ការចាប់អារម្មណ៍ជាខ្លាំង។
ដូចជារឿងទី1-យកដីរបស់រដ្ឋធ្វើជារបស់ខ្លួនទី 2- យកត្រារដ្ឋបាលខេត្តមកប្រេីក្នុងការ ថ្លែងការណ៍ការពារទ្រព្យសម្បត្តិរបស់ខ្លួន នឹងកោះហៅភ្ញៀវទៅហែរជំនួន។ ទី3-ចេញសេចក្តីជូនដំណឹងបិទទីលានបាល់​ ទាត់មុខសាលាខេត្តកំពង់ឆ្នាំងតែត្រូវបរាជ័យ
ទី4-សូម្បីតែធ្វើបង្គន់អនាម័យក៍ក្រុងពាលី និងធ្វើខ្ទមអ្នកតាក៍ក្រុងពាលីកោះហៅមន្ត្រីរាជការទៅចូលរួមដោយមិនខ្វល់ពីពេល វេលា​ ។ ទី5-ញុះញ៉ុងឲ្យគេប្ដឹងអ្នក សារព័ត៌មាន តែខ្លះមិនធ្វើតាម ខ្លះទៀតក៏ធ្វើតាម។ ទី6- រំលោភសេចក្តីសម្រេចរបស់តុលាការរឿងដីធ្លីនៅបន្ទាយតំបន់ប្រតិបត្តិការកំពង់​ឆ្នាំង។ទី7-កោះប្រជុំមន្ត្រីរាជការគ្មានពេល​ទំនេរ ខុសពីខេត្តផ្សេង ធ្វើឲ្យមន្ត្រីរាជការ​មានការរអ៊ូររទាំយ៉ាងខ្លាំង​ ។ ទី8 -បក្ខពួកនិយមនិងគ្រួសារនិយម។ទី9-នៅថ្ងៃទី០៩ខែមករាឆ្នាំ២០២០​ ក្នុងពិធីសូត្រ​មន្តឡើងគេហដ្ឋានថ្មី របស់អភិបាលខេត្តបែរ​ជាយករូបិយប័ណ្ណប្រាក់រៀលដែលមានរូប​ព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ទៅក្រាលតាមកាំជណ្ដើរហើយដើរជាន់ពី​លើ។ ល។​ រឿងប្លែកៗចប្លែកបែបនេះត្រូវបានមហាជនមើលឃើញថាដោយសារតែលោក​អភិបាលខេត្តកំពង់ឆ្នាំងរូបនេះជឿទៅលើគ្រូហោ ជ្រុលខ្លាំងពេកទើបធ្វើឲ្យ ប្រព្រឹត្តិរឿងមិនគួរគប្បីបែបនេះ។ សូមបញ្ជាក់ថា=រូបភាពទាំងអស់នេះគឺជា​ពិធី​សូត្រមន្តឡើងគេហដ្ឋានថ្មីរបស់​ លោកអភិបាល​ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៩ខែមករាឆ្នាំ២០២០ដោយបែកធ្លាយពី accounហ្វេស​ប៊ុករបស់សាច់ញាតិ​ លោកអភិបាលខេត្តបង្ហោះលើបណ្ដាញសង្គម៕

ចែករំលែកអត្ថបទ