Sunday, November 10, 2024
Latest:
ព័ត៌មាន​ជាតិ

មន្ត្រីលិខិតឆ្លងដែនប្រចាំនៅផ្សារ Aeon Mall ដែលបដិ​សេធមិនយកប្រាក់រៀលត្រូវបានដកចេញហើយ

ភ្នំពេញ៖​ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចដក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំនៅផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រួតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព បន្ទាប់ពីមានករណីលោកស្រី បដិសេធមិនទទួលយករូបិយបណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។