Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកឆាកតន្ត្រីបើកចុះពីលើស្ពានដាច់ហ្វ្រាំងជ្រុលទៅបុករះសួនផ្ការនឹងរថយន្តនៅមុខខុនដូរបាលី២ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកឆាកតន្ត្រីចុះពីលើស្ពានហ្សងកោះពេជ្រដាច់ហ្វ្រាំងរេចង្កូតបុកសួនច្បារនិងរថយន្តមួយគ្រឿងទៀត នៅមុខខុនដូរបាលី២ រងការខូចខាត​យ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៥ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ខុនដូបាលី ២ ខាងលិចស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើត​ហេតុគេឃើញរថយន្តមួយគ្រឿងដឹកឆាកតន្ត្រី ពណ៌សពាក់ស្លាកលេខភ្នំពេញ​3C-7469 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរចុះពីលើស្ពានហ្សងកោះពេជ្រ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើត​ហេតុខាងលើស្រាប់តែរថយន្តដាច់ហ្វ្រាំងរេចង្កូចមកខាងឆ្វេងដៃជ្រុលទៅបុករះសួនផ្ការនិងរថយន្តកូរ៉ូឡាមួយគ្រឿងទៀត​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-0029 ដែលម្ចាស់បើកមកឈប់រង់ចាំដឹកភ្ញៀវក្នុងទិសដៅលិចកើតបណ្តាលឲ្យរងការខូច​ខាត​សួនផ្ការនិងរថយន្តយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីបង្កសូមធ្វើការសម្រប​សម្រួលជាមួយខាងម្ចាស់ខុនដូនិងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើត​ហេតុ៕

\

ចែករំលែកអត្ថបទ