Monday, October 5, 2026
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវរថយន្តហាយឡេនឌ័រមិនចាំស្លាកលេខបុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវរថយន្តហាយឡែន​ឌ័របើកបុកស្លាប់យ៉ាងអាណោច​អធម៌​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង​១០​និង​៣០​នាទីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ កែង​ ផ្លូវ​ វិមានឈ្នះឈ្នះ​ ភូមិព្រៃស្វាយ​សង្កាត់ចោមចៅ៣​ ​ខណ្ឌ​ពោធិ៍សែនជ័យ។

សពជនរងគ្រោះមានឈ្មោះយឿនសីហាភេទ​ប្រុសអាយុ២៨ឆ្នាំមានស្រុកកំណើតនៅស្រុកកញ្រៀតខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនកើតពេលហេតុគេឃើញ​បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក់ស្គុបពីស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1HT-2193​ ធ្វើដំណើរ​ តាមបណ្ដោយ​ ផ្លូវជាតិ​​លេខ៤​ ទិសដៅពីកើតទៅលិចលុះមក​ដល់ចំណុច​ កើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ត្រីឆ្លូញមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈ​មក​ដល់កន្លែងកើតហេតុខាងលើរថយន្តបានរេចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខ​ពេញទំហឹងបណ្ដាលដួលបោកក្បាលនិងថ្នលស្លាប់​ ភ្លាមៗគួរអោយសង្វេក​ ។ចំណែក​រថយន្តបង្កបើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ​ ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក​ បណ្ដោះ​អាសន្នដើម្បីស្រាវជ្រាវ​រករថយន្តបង្កយក​មកដោះស្រាយគ្នា​ តាមផ្លូវច្បាប់​ ។​ ចំណែក​សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់​ ប្រគល់ឲ្យសាច់ញាត់ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ