Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

មេប៉ុស្តិ៍នាគរបាលសង្កាត់ទឹកបាញ់សម្លាប់ខ្លួនឯងសង្ស័យមានវិបត្តិក្នុងគ្រួសារ

បន្ទាយមានជ័យ៖ នាយប៉ុស្តិនគរបាលសង្កាត់​ទឹកថ្លា​ បានធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់​យ៉ាងអាណោច​ អធម៌​
ហេតុការនេះបានបង្កការភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង៧និង​៣០​នាទីយប់ថ្ងៃទី២៦តុលា​ឆ្នាំ២០១៩នៅចំណុចផ្ទះរបស់ជនរងគ្រោះក្នុង​ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

សពជនរងគ្រោះឈ្មោះ ប៊ូ រិទ្ធី ភេទប្រុសអាយុ៣៥ឆ្នាំ​ មុខងា​ នាយប៉ុស្តិ៍​ នគរបាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ រស់នៅភូមិ​ ឃុំកើតហេតុ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មូលហេតុបណ្ដាល​មកពីមានវិបត្តិក្នុងគ្រួសារ ហើយជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាកK54 បាញ់ក្បាលខ្លួនឯងបណ្ដាលអោយស្លាប់នៅក្នុងថ្លុកឈាមតែ​ម្ដង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ​បាន​ចុះទៅកន្លែងកើតហេតុ​ ដើម្បីធ្វើកោសល្យវិច្ច័យនិងកំណត់ហេតុរួចប្រគល់សពជនរងគ្រោះ​ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ