Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! ឆេះផ្ទះជាង១០ខ្នងឆក់យកជីវិត​មនុស្សឆេះខ្លោចក្នុងអណ្ដាតភ្លើង

បន្ទាយមានជ័យ៖​ រថយន្តកាមរីឆ្លាមបុកគ្នាជា​មួយម៉ូតូកង់បី​រេចង្កូតទៅបុកធុងបញ្ចូលហ្គាស់​ រថយន្តនៅក្នុងផ្ទះបណ្ដាលឲ្យផ្ទុះ​ ឆាប​ឆេះយ៉ាងសន្ធោសន្ធៅ​ និងបន្ត​ រាលដាល​ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង
ហេតុការណ៍​គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​១១​និង៣០នាទីយប់ថ្ងៃទី​១៤ខែតុលាឆ្នាំ២០១៩​ ចំនុចមុខសាលាចិនភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល​ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ហេតុការណ៍​គ្រោះអគ្គីភ័យនេះ​ បង្កឡើងដោយរថយន្តនិងម៉ូតូកង់បី​បុកគ្នា​ហើយជ្រុលទៅបុកចូលផ្ទះប្រជាពល​រដ្ឋ​និងបុកធុងបញ្ចូលហ្គាស់ឡាន​បណ្ដាលឲ្យផ្ទុះឆេះតែម្ដង​ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចេញ​រថយន្ត​ ពន្លត់អគ្គីភ័យ​ ជួយអន្តរាគមន៍​បាញ់ពន្លត់​រហូតដល់​ម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១៥​ខែ​តុលាឆ្នាំ២០១៩​ ទើប​រលត់ទៅវិញទាំងស្រុង​ តែផ្ទះប្រជាពលរដ្ឋជាង១០ខ្នាងត្រូវអគ្គីភ័យ​បំផ្លាញគ្មានសល់​ ។

សមត្ថកិច្ចបន្តថា​ ​ចំពោះទំហំនៃការខូចខាត​និងអ្នក​រង​របួសនៅមិនទាន់ដឹងច្បាស់នៅ​ឡើយទេ​​តែដឹងថា​មានអ្នកស្លាប់ម្នាក់​សង្ស័យជាអ្នក​បើកបរ​ រថយន្ត​ឆ្លាម​ ៕

ចែករំលែកអត្ថបទ